• 2022-01-19 13:48:37
  • បាល់ទាត់

Xavi ថា​ Dembele មាន​ជម្រើស​២ ចាក​ចេញ​ ឬ​ បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Barca

  • 2022-01-19 13:48:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Xavi Hernandez គ្រូ​បង្គោល​ក្លឹប​ Barcelona បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ ដោយ​ឲ្យ​ជម្រើស​ខ្សែ​ប្រយុទ្ធ​ Ousmane Dembele ២ គឺ​ចាកចេញ​ ឬ​ក៏​ បន្ត​កុងត្រា​ថ្មី​។

លោក​ Xavi បាន​និយាយ​ថា​៖" ខ្ញុំ​អត់​ចង់​ មិន​គោរព​នរណា​ម្នាក់​ឡើយ​។ ការ​ចរចា​សម្រាប់​ Dembel គឺ​ច្បាស់​ហើយ​ គឺ​អាច​បន្ត​កុងត្រា​ថ្មី​ជា​មួយ​យើង​ ឬ​ក៏​ចង់​ចាកចេញ​ពី​ក្លឹប​ក៏​បាន​។ ស្ថានភាព​ចំពោះ​យើង​បែប​នេះ​មិន​ស្រួល​ទេ​ ប៉ុន្តែ​ផល​ប្រយោជន៍​របស់​ក្លឹប​នៅ​តែ​សំខាន់​ "។

លោក​បាន​បន្ត​ថា​៖" យើង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​។ ប្រសិន​ជា​គេ​មិន​បន្ត​កុងត្រា​ថ្មី​ យើង​នឹង​រក​ដំណោះ​ស្រាយ​បន្ត​។ យើង​មិន​អាច​នៅ​ក្នុង​ស្ថានភាព​នេះ​ទៀត​ទេ​។ យើង​រង់ចាំ​យូរ​ពេក​ហើយ​​នាយក​កីឡា​របស់​យើង​និយាយ​ជា​តំណាង​របស់​គេ​ ៥ខែ​ហើយ​ យើង​អត់​អាច​ចាំ​ទៀត​ទេ​។ គេ​ប្រាប់​ខ្ញុំ​ថា​ចង់​នៅ​បន្ត​ ខ្ញុំ​សួរ​គេ​វិញ​ ចុះ​ម៉េច​មិន​ត​កុងត្រា​ "។

Dembele នៅ​មាន​​កុងត្រា​ជា​មួយ​ Barca ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ខាង​មុខ​ប៉ុណ្ណោះ​៕

ប្រភព៖ Marca អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី