![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Sport-News/International-Sports/EPL-2021-2022/EPL-And-UEFA2021/English-Pre2021-2/English-Pre2021-3/61e7bffdd913b_1642577880_medium.jpg)
- 2022-01-19 07:41:40
- បាល់ទាត់
Neymar បង្ហាញមុខសង្សាររាងស៊ិចស៊ីកប់ ក្រោយតាមចែចូវច្រើនខែ
- 2022-01-19 07:41:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar បង្ហាញមុខសង្សាររាងស៊ិចស៊ីកប់ ក្រោយតាមចែចូវច្រើនខែ
ចន្លោះមិនឃើញ
Neymar សម្រេចបង្ហាញមុខសង្សារថ្មីក្រោយតាមទាក់ទងនាង Bruna Biancardi ជាច្រើនខែ។ បើនិយាយពីរាងវិញស៊ិចស៊ីឡើងកប់តែម្ដង។
អ្នកទាំងពីរបានធ្វើដំណើរទៅលេងនៅប្រទេសកំណើតជាមួយគ្នាកាលអំឡុងបុណ្យណូអែល និងបានថតរូបបង្ហាញភាពស្និទ្ធស្នាលកាលអំឡុងខែសីហា ឆ្នាំ២០២១។ Biancardi ក៏បានថតរូបជាមួយភរិយាកីឡាករ Angel Di Maria, Marco Verratti, Leandro Paredes និង Lionel Messi ។ តារាម៉ូដែលប្រេស៊ីលដដែលក៏មានវត្តមានស្និទ្ធស្នាលក្នុងការប្រកួតជាមួយ Neymar អំឡុងពេលដែលខ្សែប្រយុទ្ធរូបនេះមានរបួសមិនបានជួយក្រុមលេងទល់ Nantes ។
បើគិតពីការរបួសនេះគឺ Neymar បានខកខានជួយក្រុមចំនួន៨សប្ដាហ៍មកហើយ ដោយសាររបួសជង្គង់ដែលបានកើតឡើងអំឡុងយកឈ្នះ Saint-Etienne ៣-១។ ទោះបីជាមិនទាន់មានការបញ្ជាក់ ជាផ្លូវការពីគូស្នេហ៍មួយគូនេះក៏ដោយ ប៉ុន្តែគូស្នេហ៍មួយគូនេះមិនខ្មាសអៀនក្នុងការបង្ហាញមុខគ្នានៅលើគណនីបណ្តេញសង្គមរបស់ពួកគេឡើយ៕