• 2022-01-19 03:11:29
  • បាល់ទាត់

​នោះ​​! Gerrard ​ចង់​យក Suárez ​មក​ Aston Villa​ ម្នាក់​ទៀតហើយ​

  • 2022-01-19 03:11:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Steven Gerrard ​កំពុង​ចង់​បាន​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ Luis Suárez ​ជា​ខ្លាំង​មក​កាន់​ទឹក​ដី​របស់ Aston Villa ​ក្រោយ​​យក​បានPhilippe Coutinho ​នេះ​បើ​តាម​ការ​ផ្សាយ​របស់​ Gerard Romero ។​

​​Gerrard ​បាន​និយាយ​ជា​មួយ​ខ្សែ​ប្រយុទ្ធ​​របស់ AT Madrid ​ខាង​លើ​​​ទាក់​ទង​ការ​ចង់​បាន​​មក​កាន់​ទឹក​ដី​អង់គ្លេស​នា​រដូវ​កាល​នេះ​។ ​កុង​ត្រា​របស់ Suárez​ នឹង​ផុត​​ជា​មួយ AT Madrid នៅ​រដូវ​ក្ដៅ​នេះ​ហើយ ។ ខណៈ​​ដែល​បច្ចុប្បន្ន​អ្នក​ចាត់​ការ​របស់​ Aston Villa ​កំពុង​​មាន​បំណង​ចង់​រៀបចំ​​ប្រមូល​ផ្ដុំ​​អតីត​មិត្ត​រួម​ក្រុម​ចាស់​ដែល​ធ្លាប់​លេង​ជា​មួយ​គ្នា​​កាល​ខ្លួន​នៅ​ជា​​កីឡាករ​របស់ Liverpool ​នោះ​​មក​កាន់​ទឹក​ដី​ Aston ដោយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​អតីត​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អង់គ្លេស​​​រូប​នេះ​បាន​ចុះ​កុង​ត្រា​យក​ Philippe Coutinho ​​ពី Barcelona ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រួច​មក​ហើយ​។

​រំលឹក​ថា កាល​ពី​ពេល​ថ្មី​ៗ​នេះ Suárez បាន​​សម្រេច​ចិត្ត​​បដិសេធ​រួច​ហើយ​ពី​ការ​តាម​ចែចូវ​ចង់​បាន​របស់​ក្លឹប​ Palmeiras, Corinthians, Atletico Mineiro ​និង​ក្លឹប​មួយ​ទៀត​​​ដែល​មិន​បញ្ចេញ​ឈ្មោះ​នៅ​ប្រទេស​ Saudi Arabia ៕ ​​​​​​​​

ប្រភព៖ Football Channel ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់