/61e774c345e8d_1642558620_medium.jpg)
- 2022-01-19 02:22:57
- បាល់ទាត់
Jose ច្រានចោលឱកាសធ្វើជាអ្នកចាត់ការក្រុម Everton
- 2022-01-19 02:22:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jose ច្រានចោលឱកាសធ្វើជាអ្នកចាត់ការក្រុម Everton
ចន្លោះមិនឃើញ
លោក Jose Mourinho បានច្រានចោលសំណើររបស់ក្រុម Everton ដោយចង់ផ្ដោតលើការងារដឹកនាំក្រុម Roma ឱ្យបានល្អនារដូវកាលនេះ។
ក្រុម Everton បានបណ្ដេញលោក Rafa Benitez ចោល ក្រោយពីលោកដឹកនាំមិនបានល្អ លេងចាញ់ទាំងក្រុម Norwich City ផងនៅប្រកួតចុងក្រោយ។ បន្ទាប់ពីដកអតីតអ្នកចាត់ការក្រុម Liverpool នេះទៅ ក្លឹបនៅលីគកំពូលអង់គ្លេសមួយនេះក៏បានត្រៀមទាក់ទងទៅលោក Jose Mourinho ឱ្យមកដឹកនាំក្រុមបន្ដផងដែរ។ តែមិនទាន់ទាក់ទងទៅផង ត្រូវបានលោក Jose ច្រានចោលទៅហើយ។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ខាងលើបានបញ្ជាក់ថាបច្ចុប្បន្នកំពុងពេញចិត្តក្នុងការដឹកនាំក្រុម Roma ដោយលោកមានកុងត្រា៣ឆ្នាំ ហើយទើបបានដឹកនាំ៦ខែប៉ុណ្ណោះ។ គោលដៅរបស់លោក Jose គឺចង់ជួយក្រុម Roma ឱ្យបានកៅអីលេងពានរង្វាន់អឺរ៉ុបនារដូវកាលនេះ៕