• 2022-01-19 02:15:08
  • បាល់ទះ

​ក្នុង​ជំនួប​៤​ស្មើ​ទល់​ក្រុម​រាជ យុន និង​ វ៉ា នេះ​ ណារិទ្ធ មើល​ឃើញ​​ចំណុច​​បារម្ភ​២

  • 2022-01-19 02:15:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដៃ​ប៉ះ​សេ​របស់​ក្លឹប​ក្រសួង​​មហាផ្ទៃ​ ប៊ន ណារិទ្ធ បាន​និយាយ​ពី​ចំណុច​ជា​ការ​បារម្ភ​២​ចំណុច​ សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​ក្រៅ​ផ្លូវ​ការ ៤ ស្មើ​ទល់​ក្រុម រាជ យុន វ៉ា និង វីត ប៉ះសេ​ នា​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២២​។

​​ដៃ​ប៉ះ​សេ​រូប​នេះ​​មើល​ឃើញ​ថា ការ​ចាប់​សេវា​របស់​ យុន ជា​ចំណុច​ដែល​ត្រូវ​ប្រយ័ត្ន និង​ស្ថិត​ក្នុង​ការ​បារម្ភ​មួយ និង​មួយ​ទៀត​​គឺ​ការ​​ផ្ដាច់​ ព្រោះ​ថា​បាំង​របស់ រាជ និង​វ៉ា ចាប់​ច្បាស់ ជាង​ខាង​ខ្លួន​​បន្តិច​ ស្រប​ពេល​ យុន ការ​ផ្ដាច់​របស់​គេ​ក៏​ស្ថិត​ក្នុង​ភាព​ល្អ​ខ្លាំង​ថែម​ទៀត​ផង​​។

គូ​នេះ​នឹង​លេង​នៅ​ថ្ងៃ​ទី​២៣ ​ខែ​មករា ឆ្នាំ​២០២២ នៅ​តារាង​ MS ​ទូល​ពង្រ​​វេលា​ម៉ោង ១២ ថ្ងៃ​ត្រង់​។ ​ខាង​ ឌូក មាន​ស្មាត់​ យក្ស ​សុខរ៉ាដូ និង ណារិទ្ធ ប៉ះ​សេ។ រំលឹក​ថា កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ឌូក ក៏​បាន​លើក​ឡើង​ដែរ​ថា គូ​នេះ​បើ​មិន​សាក​មិន​ដឹង​ឡើយ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់