• 2022-01-18 08:37:45
  • បាល់ទះ

​ឌូក ថា​គូ​៤​ស្មើ​​ប៉ះ​ យុន រាជ ​​វ៉ា នេះ​​បើ​មិន​សាក​មិន​ដឹង​ទេ​ព្រោះ​…​​

  • 2022-01-18 08:37:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​ស្មាត់​ស្ដាំ​របស់​ក្លឹប​ក​ង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ ជុក សោភា ហៅ​ក្រៅ​ថា ឌូក ​បាន​និយាយ​ថា ​គូ​៤​ស្មើ​ទល់​ស្មាត់​ រាជ វ៉ា យុន និង វីត (ប៉ះសេ) ​ដឹង​តែ​កក្រើក​ហើយ ​ណា​មួយ​បើ​មិន​សាក​មិន​ដឹង​​អ្នក​ណា​ខ្លាំង​អ្នក​ណា​ខ្សោយ​ឡើយ​។

គូ​នេះ​នឹង​លេង​នៅ​ថ្ងៃ​ទី​២៣ ​ខែ​មករា ឆ្នាំ​២០២២ នៅ​តារាង​ MS ​ទូល​ពង្រ​​វេលា​ម៉ោង ១២ ថ្ងៃ​ត្រង់​។ ​ខាង​ ឌូក មាន​ស្មាត់​ យក្ស ​សុខរ៉ាដូ និង ណារិទ្ធ ប៉ះ​សេ។ ​ទាក់​ទង​ការ​ប្រកួត​គូ​នេះ ស្មាត់​ឌូក ​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​មិន​មាន​​ការ​ព្រួយបារម្ភ​​ទេ បើ​ទោះ​ខាង​ យុន ​គេ​មើល​ទៅ​ហាក់​ពេញ​សាច់​ល្អ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​។ ​យ៉ាង​ណា​ឌូក​ក៏​មិន​ហ៊ាន​រំពឹង​ថា​គូ​នេះ​ក្រុម​​របស់​ខ្លួន​នឹ​ង​ឈ្នះ​ដែរ​​ឬ​យ៉ាង​ណា​ដែរ​។

​ជើង​ខ្លាំង​ដែល​អាច​ឡើង​ឆ្វេង​ក៏​បាន ​​​ស្ដាំ​ក៏​បាន​រូប​នេះ​បន្ថែម​ថា ​សមត្ថភាព​របស់​ខ្លួន​មិន​បាន​ធ្លាក់​​នោះ​ទេ​គឺ​នៅ​ដដែល​៕ ​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម