• 2022-01-17 11:55:38
  • បាល់ទាត់

ល្បី​ថា​ ក្លឹប​ PL មួយ​នេះ​ បាន​ផ្ដល់​កុងត្រា​ឲ្យ​ Christian Eriksen ៦ខែ​

  • 2022-01-17 11:55:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Christian Eriksen ត្រូវ​បាន​ក្លឹប​ Brentford បាន​ផ្ដល់​កុងត្រា​ឲ្យ​រយៈ​ ៦ខែ​ ជា​មួយ​នឹង​លក្ខខណ្ឌ​​ បន្ត​កុងត្រា​ថ្មី​ចំនួន​ ១ឆ្នាំ​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ The Athletic ។

កីឡាករ​រូប​នេះ​បាន​បាត់​មុខ​ពី​វិស័យ​បាល់ទាត់​មួយ​រយៈ​ធំ​ហើយ​ ដោយ​សារ​រក​មាន​បញ្ហា​គាំង​បេះ ចាប់​ពី​តាំង​ពី​កំឡុង​ពេល​ ប្រកួត​ Euro 2020 ឆ្នាំ​មុន​កន្លង​មក​។​

ដោយ​សារ​តែ​បញ្ហា​ជំងឺ​នេះ​ហើយ​​ ខ្សែ​បម្រើ​ Eriksen ត្រូវ​បាន​ Inter Milan បញ្ចប់​កុងត្រា​ជា​មួយ​ផង​ដែរ​ ព្រោះ​តែ​នៅ​លីគ​កំពូល​អ៊ីតាលី​ មិន​ឲ្យ​កីឡាករ​ដែល​រក​ឃើញ​មាន​បញ្ហា​គាំង​បេះ​ដូង​ បន្តលេង​ទេ​ឡើយ។

ក្រោយ​ពី​បញ្ចប់​កុងត្រា​ជា​មួយ​ Inter កីឡាករ​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​បាន​ហ្វឹកហាត់​នៅ​ទីលាន​នៅ​ក្លឹប​ Odense រហូត​មក​ ដែល​ជា​ក្លឹប​គេ​ធ្លាប់​លេង​ឲ្យ​ពី​ឆ្នាំ​២០០៥-២០០៨។

មួយ​រយៈពេល​ថ្មី​នេះ​ ភ្នាក់ងារ​កីឡាករ​របស់​គេ​ក៏​ធ្លាប់​បាន​បង្ហើប​ផង​ដែរ​ថា​ គេ​នឹង​អាច​ត្រលប់​មក​លេង​បាល់ទាត់​អាជីព​វិញ​ផង​ដែរ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់