- 2022-01-17 03:16:50
- បាល់ទាត់
ពាន PRES SEASON 2022 នឹងធ្វើឲ្យក្រុមមួយៗត្រៀមខ្លួនបានល្អមុនលេងលីគកំពូល
- 2022-01-17 03:16:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាន PRES SEASON 2022 នឹងធ្វើឲ្យក្រុមមួយៗត្រៀមខ្លួនបានល្អមុនលេងលីគកំពូល
ចន្លោះមិនឃើញ
លោក អាំង សេរីពិសិដ្ឋ ថាពានរង្វាន់ PRES SEASON CUP 2022 នេះនឹងធ្វើឲ្យក្រុមដែលចូលរួមនេះបានប្រកួតសាកល្បងសមត្ថភាពកីឡាកររបស់ខ្លួន និងការរៀបចំតាក់តិចក្រុមផងដែរមុនការលេងផ្លូវការលីគកំពូលកម្ពុជា។
ប្រធានប្រតិបត្តិគណៈកម្មការរៀបចំការប្រកួត Prince Beer Pre-Season Cup 2022 បានឲ្យដឹងថាពានរង្វាន់នេះបង្កើតឡើងគឺគោលបំណងផ្ដល់ឱកាសដល់កីឡាករក្មេងៗដែលមិនទាន់មានបទពិសោធ និងជាការប្រកួតកម្ដៅសាច់ដុំមុនលេងលីគកំពូលផងដែរ។
លោក អាំង សេរីពិសិដ្ឋ បន្ថែមទៀតថា គ្រប់ក្រុមគឺតែងតែមានតាក់តិច ឬការរៀបចំរបស់ខ្លួន ដូច្នេះបើមិនមានការប្រកួតអ្វីមុនចាប់ផ្ដើមលេងលីគទេក៏មិនដឹងថាក្រុមនោះធ្វើបានល្អ រៀបចំក្រុមបានគ្រប់ជ្រុងជ្រោយនោះទេ។ មួយវិញទៀតជាការល្អសម្រាប់កីឡាករក្មេងៗដែលមិនសូវមានបទពិសោធលេងច្រើន និងមិនសូវបានបង្ហាញមុខ ដូច្នេះជាឱកាសដល់ពួកគេក្នុងការបង្ហាញទេពកោសល្យ សមត្ថភាពដែលបានហ្វឹកហាត់កន្លងទៅដល់គ្រូ ឬអ្នកចាត់ការក្រុមជាដើម។
បញ្ជាក់ដែរថា ពានរង្វាន់ Prince Beer Pre-Season Cup 2022 នឹងចាប់ផ្ដើមពីថ្ងៃទី២១ មករា ដល់ ទី២ កុម្ភៈ ឆ្នាំ២០២២។ ការប្រកួតមាន២ស្តាតទី១ កីឡដ្ឋានព្រីនស៍ ទី២ ស្តាតចាស់។ ការប្រកួតនេះចែកចេញជា២ពូល គឺពូល A មានក្រុមទ័ព ភ្នំពេញក្រោន និង គីរីវង់សុខសែនជ័យ ចំពោះពូល B មានក្រុម វិសាខា ព្រៃវែង និងបឹងកេត៕