
- 2022-01-17 02:35:50
- បាល់ទាត់
Rooney ជាបេក្ខភាពអាចមកដឹកនាំ Everton ក្រោយក្លឹបបណ្ដេញ Benitez
- 2022-01-17 02:35:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rooney ជាបេក្ខភាពអាចមកដឹកនាំ Everton ក្រោយក្លឹបបណ្ដេញ Benitez
ចន្លោះមិនឃើញ
អ្នកចាត់ការ Rafael Benitez ត្រូវបានក្លឹប Everton បណ្ដេញចេញពីតំណែងហើយ ក្រោយដឹកនាំបានត្រឹមពាក់កណ្ដាលរដូវកាល២០២១-២២។
ការសម្រេចចិត្តបញ្ចប់តួនាទីរបស់លោក Benitez ក្រោយពេល Everton លេងចាញ់ Norwich កាលពីថ្ងៃសៅរ៍ ហើយពេលនេះក្លឹបកំពុងស្វែងរកអ្នកចាត់ការថ្មី។ Everton បច្ចុប្បន្នកំពុងស្ថិតនៅលេខ១៦ក្នុងតារាងពិន្ទុ ទើបតែមាន១៩ពិន្ទុប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោក Benitez។
Wayne Rooney កំពុងត្រូវបានចាប់អារម្មណ៍ពី Everton ដើម្បីមកជំនួសកន្លែងលោក Benitez។ សព្វថ្ងៃជាអ្នកចាត់ការក្នុងក្លឹប Derby County លោក Rooney ទទួលបានការកោតសរសើរជាច្រើនពីការងារដែលបានសម្រេចក្នុងរដូវកាលនេះ។ Rooney ធ្លាប់ចូលរួមលេងឲ្យ Everton ២ដងកាលនៅជាកីឡាករ។
លោក Roberto Martinez ដែលជាបេក្ខភាពម្នាក់ទៀតកំពុងត្រូវបាន Evertonពិចារណាយកត្រឡប់មកវិញ។ Martinez ធ្លាប់មានបទពិសោធន៍ដឹកនាំ Everton ពីឆ្នាំ២០១៣ដល់២០១៦។ បច្ចុប្បន្នលោកកំពុងតែធ្វើជាគ្រូរបស់ជម្រើសជាតិបែលហ្ស៊ិក ហើយប្រសិនបើ Everton ចង់បានលោកមកវិញត្រូវចំណាយទិញផ្ដាច់កុងត្រា២លានផោន៕