• 2022-01-14 13:53:01
  • បាល់ទាត់

Ronaldo សង្ស័យ​តែ​បន្ត​អត់​បាន​ ចូល​ប្រកួត​តទល់នឹង​ Aston Villa ស្អែក​នេះ​ ដោយ​សារ​តែ​របួស​

  • 2022-01-14 13:53:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ត្រូវ​បាន​គេ​សង្ស័យ​ថា​ អត់​បានចូល​ជួយ​ក្រុម​ Manchester United ត​ទល់​នឹង​ក្លឹប​ Aston Villa បន្ត​ទៀត​នៅ​ថ្ងៃ​ស្អែក​នេះ​ ដោយ​សារ​តែ​មាន​របួស​។

បើ​យោង​តាម​ The Sun កំពូល​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​បិសាច​ក្រហម​មួយ​នេះ​ បាន​ចេញ​ពី​ហ្វឹកហាត់​ទៅ​ផ្ទះ​មុន​ម៉ោង​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ដោយ​សារ​តែ​មាន​បញ្ហា​ជើង​ ត្រង់​ផ្នែក​កំភ្លៅ​។

យ៉ាង​ណា​ Ronaldo ក៏​បាន​ឲ្យ​ក្រុម​គ្រូពេទ្យ​ Man Utd ពិនិត្យ​លើ​បញ្ហា​ហ្នឹង​ផង​ដែរ​ មុន​នឹង​ត្រលប់​មក​ផ្ទះវិញ​ផងដែរ ប៉ុន្តែ​លទ្ធផល​ យ៉ាង​ណា​មិន​មាន​ប្រភព​មួយ​បញ្ចេញ​នៅ​ឡើយ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ប្រកួត​តទល់នឹង​ Aston Villa កាល​ពី​ថ្ងៃ​ច័ន្ទ​ សប្ដាហ៍​ Ronaldo ក៏​មិន​ចូល​រួម​ការ​ប្រកួត​ផង​ដែរ​ ដោយ​សារ​មាន​បញ្ហា​សុខភាព​បន្តិចបន្តួច​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់