• 2022-01-14 07:44:24
  • បាល់ទះ

​គ្រាន់​​ឃើញ ក្រសួង​មហាផ្ទៃ​រើស​ភ្លាម​ មឿន ម៉េងឡាយ សុំ​ម្ដាយ​ទៅ​ហាត់​ភ្លែត​តែ​ម្ដង​

  • 2022-01-14 07:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មឿន ម៉េង​ឡាយ ជា​យុវជន​បាល់​ទះ​ដ៏​ល្អ​មួយ​រូប​របស់​ក្លឹប​បាល់​ទះ​ក្រសួង​មហាផ្ទៃ ហើយ​បច្ចុប្បន្ន​គេ​កំពុង​ត្រូវ​បាន​មហាជន​ចាប់​អារម្មណ៍​ជា​ខ្លាំង។ ចំពោះ​ដើមទង​នៃ​ការ​ចូល​​ក្រសួងមហាផ្ទៃយុវជន​ថា ​គ្រាន់​តែ​ឃើញ​​ក្លឹប​ប្រកាស​ជ្រើស​រើស​​ភ្លាម គេ​បាន​សុំ​ម្ដាយ​ទៅ​ហាត់​​តែ​ម្ដង។

ការ​ចូល​ហាត់​នៅ​ក្លឹប​ធំ​នេះ យុវជន​មក​ពី​ខេត្ត​មណ្ឌលគិរីថា​ មិន​មាន​ការជម្រុញ និង​​​ជំទាស់​​ពី​​ខាង​ក្រុម​គ្រួសារ​ឡើយ គឺ​កើត​ឡើង​ចេញ​ពី​ការ​ស្រលាញ់របស់​ខ្លួន​ពិតៗ​។

ស្មាត់​ស្ដាំ​កំពុង​ឡើង​កូដ​ដដែល​ បាន​ពន្យល់​ថា ៖«ខ្ញុំ​មក​ហាត់​តាំង​ពី២០១៩​មក អាយុ​១៦​ឆ្នាំ ខ្ញុំ​មក​ហាត់​និយាយ​ទៅ​អត់​មាន​អ្នកជម្រុញ​ទេ​បង ស្រលាញ់សុំ​ម៉ែ​មក​ហាត់​បាល់​ជាមួយ​ក្លឹប​ក្រសួង​មហាផ្ទៃ»។

ម៉េង​ឡាយ មាន​អាយុ​១៩​ឆ្នាំ កម្ពស់​១,៩៥ម៉ែត្រ។ នៅ​ដើម​ឆ្នាំ​២០២២​នេះ គេ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​បាល់​ទះ​ភ្ញាក់​ផ្អើល ក្រោយ​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​ទាំង​ក្នុង​ការ​ប្រកួត​ផ្លូវ​ការ និង​ក្រៅ​ផ្លូវ​ការ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី