• 2022-01-14 07:19:35
  • បាល់ទាត់

ម៉ាក់ ស្រី​រ័ត្ន យល់​ថា​​ក្រុម​នារី​ស្វាយ​រៀង​ធ្វើ​មិន​សូវ​បាន​ល្អ​តែ​​កម្រិត​លេង​ល្អ​ជាង​ក្រុម​ផ្សេង

  • 2022-01-14 07:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​នារី​​​កម្ពុជា ម៉ាក់ ស្រី​រ័ត្ន ដែល​កំពុង​លេង​ឲ្យ​ក្រុម​បាល់ទាត់​នារី​ភ្នំពេញ​ក្រោន​​មើល​ឃើញ​ថា ក្រុម​បាល់ទាត់​នារី​ស្វាយរៀង​មាន​​កម្រិត​លេង​ល្អ​ជាង​ក្រុម​ផ្សេង​បើ​ទោះ​​ពិន្ទុ​ក្នុង​តារាង​លីគ​នៅ​ពេល​នេះ​ទាប​ក៏​ដោយ។

​ស្រី​ រ័ត្ន យល់​ឃើញ​ថា​ ​ស្វាយ​រៀង​ មាន​ការ​លេង​សហការ​គ្នា​បាន​ល្អ​កម្លាំង​កីឡា​ការិនី​​​ម្នាក់​ៗ​អាច​លេង​ពេញ ទាំង​ការ​បោះ​បាល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​អី​ឃើញ​ថា​ល្អ​​។ និយាយ​កាល​ប៉ះ​ភ្នំពេញ​ក្រោន ទោះ​ភ្នំពេញ​ក្រោន​ឈ្នះ​មែន​​តែ​ឈ្នះ​ទាំង​លំបាក។

​សម្រាប់​ក្លឹប​បាល់ទាត់​នារី​​ភ្នំពេញ​ក្រោន​​បច្ចុប្បន្ន​ស្ថិត​នៅ​កំពូល​តារាង ស្រប​ពេល​ស្វាយរៀង​ស្ថិត​នៅ​លេខ​រៀង​ទី​៦ នៃ​តារាង​លីគ​បាល់ទាត់នារី​កម្ពុជា៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់