• 2022-01-14 02:25:27
  • បាល់ទាត់

AT Madrid លេង​ចាញ់ Bilbaoខក​ឱកាស​ឡើង​ទៅ​ជួប Real វគ្គ​ផ្ដាច់ព្រ័ត្រ Super Cup

  • 2022-01-14 02:25:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nico Williamsកីឡាករ​បម្រុង​របស់ Athletic Bilbao រក​បាន​គ្រាប់​ចុងក្រោយ​ជួយ​ក្រុម​យក​ឈ្នះ ២-១ លើ Atletico Madrid ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Spanish Super Cup។

ក្នុង​ការ​ប្រកួត​នៅ​វគ្គ​ទី​មួយ​ក្រុម​ទាំង​ពីរ​មិន​អាច​ធ្វើ​អ្វី​គ្នា​បាន​ឡើយ។ រហូត​ដល់​នាទី​៦២ AT Madrid បាន​នាំ​មុខ​មួយ​គ្រាប់​មុន ដោយ​សារ​​តែ​ការ​ធ្វើ​ឲ្យ​ចូល​​ទី​ខ្លួន​ឯង​របស់​អ្នក​ចាំ​ទី Unai Simon។

នាទី​៧៧ Bilbao ក៏​គ្រាប់​តាម​ស្មើ​វិញ​បាន ដោយ​ការ​តែត​​ចូល​ពី​ខ្សែ​ការពារ​ Yeray Alvarez បន្ទាប់​ពី​លើក​បាល់​ជ្រុង។ នៅ​៤​នាទី​បន្ទាប់ កីឡាករ​បម្រុង​​ដែល​ប្ដូរ​ចូល​ក្នុង​វគ្គ​ទី​ពីរ Williams បាន​បន្ថែម​មួយ​គ្រាប់​ទៀត ធានា​ឲ្យ Bilbao ឈ្នះ ២-១ លើ AT Madrid។

Athletic Bilbao នឹង​ត្រូវ​ឡើង​ទៅ​ជួប​ Real Madrid ដែល​ទើប​​ឈ្នះ Barcelona ៣-២ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Spanish Super Cup នៅ​ថ្ងៃ​ទី ១៦ ខែ មករា ឆ្នាំ ២០២២៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់