• 2022-01-13 02:38:58
  • បាល់ទះ

​​លេង​ក្រៅ​ផ្លូវ​ការ​ឈ្នះ​រហូត​​ ម៉ី រស្មី ​កំពុង​ចាប់​គូ​ប៉ះ​ក្រុម​លំដាប់​​​ស្រុក​ខ្មែរ​តែ​សុំ​លាក់​សិន​​​​​

  • 2022-01-13 02:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ស្មាត់​ឆ្វេង​ជម្រើស​ជាតិ​កម្ពុជា ម៉ី រស្មី ​ថា​​ពេល​នេះ​រក​ដៃ​គូ​ដែល​លេង​ក្រៅ​ផ្លូវ​ការ​បានហើយ​តែ​មិន​មែ​​ន​កម្រិត​ A អី​ទេ​គឺ​អាច​ចាប់​គូ​បាន​ត្រឹម​កម្រិត​ B ព្រោះ​ស្ដាំ​និង​​បាល់​កណ្ដាល​ខ្លួន​មិន​​មែន​អ្នក​ល្អ​ខ្លាំង​ដូច​ក្រុម​គេ​ផ្សេ​ង​។

​ក្រោយ​ចាប់​​ចេញ​លេង​បាន​២​​ទៅ​៣​ប្រកួត​ និង​ទទួល​បាន​លទ្ធផល​ល្អ​ឈ្នះ​​​រហូត​នោះ អតីត​​ស្មាត់​ជម្រើស​ជាតិ​ដែល​ធ្លាប់​ទៅ​ហាត់​នៅ​ថៃ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ស្មាត់​ខាង​ខ្លួន​មិន​សូវ​ល្អ​ខ្លាំង​ទេ​ តែ​អាច​លេង​បាន​ត្រឹម​គូ​ល្មម​ៗ។ ​ដោយ​សារ​តែ​បទ​ពិសោធ​ក្រាស់ក្រែល​ និង​ឈ្នះ​ការ​ប្រកួត​កន្លង​មក​ពេល​នេះ​ក្រុម​របស់​គេ​ក៏​កំពុង​ចាប់​លេង​គូ​​ជា​មួយ​ក្រុម ​គីឡូ​កម្រិត​ A មួយ​នៅ​ស្រុក​ខ្មែរ​តែ​មិន​ហ៊ាន​បង្ហើប​ថា​ស្មាត់​រូប​ណា​ឡើយ ព្រោះ​ការ​ប្រកួត​នេះ​មិន​ទាន់​សម្រេច​លេង​១០០%​។

​ទោះ​ជា​បែប​ណា​ក្ដី​ស្មី​ដែល​កំពុង​បម្រើ​ការងារ​ជា​ប៉ូលិស​ចរាចរណ៍​​​រូប​នេះ​បាន​អះអាង​ថា នឹង​ប្រឹងប្រែង​លេង​​ដោយ​អស់​សមត្ថភាព ​​ហើយ​ប្រឹងប្រែង​លេង​ឲ្យ​ឈ្នះ​ការ​ប្រកួត​ដើម្បី​ជា​ការ​សាង​​ប្រវត្តិ​ល្អ​មួយ​របស់​គេ​ផង​ដែរ​៕

មិត្ត​រួម​ក្រុម​របស់​ ម៉ី រស្មី

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់