• 2022-01-13 02:13:06
  • បាល់ទាត់

ទើប​ឃើញ​មួយ! ​ពាន​នៅ​អាហ្វ្រិក ​អាជ្ញាកណ្ដាល​កំប្លែង​ផ្លំ​កញ្ចែ​បញ្ចប់​នាទី​៨៥

  • 2022-01-13 02:13:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជំនួប​រវាង​ក្រុម​ម៉ាលី ​និង​ទុយណេហ្ស៊ី ​ក្នុង​ពាន​រង្វាន់ Africa Cup of Nation ​បាន​បញ្ចប់​ទៅ ដោយ​មាន​ហេតុការណ៏​កំប្លែង​ច្រើន​កើត​ឡើង​មែនទែន។

​ដោយ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​លោក​អាជ្ញាកណ្ដាល Janny Sikazwe ​បាន​ផ្លំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​នៅ​ត្រឹម​នាទី​៨៥​ប៉ុណ្ណោះ ​ហើយ​បន្ទាប់​មក​ក៏​ឱ្យ​ការ​ប្រកួត​ចាប់​ផ្ដើម​លេង​បន្ដ​ទៀត ​ក្រោយ​មាន​ការ​តវ៉ា​ច្រើន។ ​លេង​ម្ដង​នេះ ​លោក​កំពូល​អាជ្ញាកណ្ដាល​ក៏​បង្កើត​កំហុស​ទៀត ​ដោយ​ផ្លំ​បញ្ចប់​ការ​ប្រកួត​នៅ​នាទី​៨៩ ​និង​៤៣​វិនាទី ​មិន​ទុក​ដល់​៩០​នាទី​ឡើយ ​ហើយ​ក៏​មិន​មាន​ម៉ោង​ថែម​អ្វី​ដែរ។

កំហុស​របស់​អាជ្ញាកណ្ដាល​នេះ ​បាន​ធ្វើ​ឱ្យ​ខាង​ទុយណេហ្ស៊ី​ដែល​ចាញ់​ម៉ាលី ១-០ ​ក្នុង​ការ​ប្រកួត​ខាង​លើ​ខឹង​ជា​ខ្លាំង ​ដោយ​ដើរ​មក​តវ៉ា​ជាមួយ​អាជ្ញាកណ្ដាល​តឹង​សរសៃ​ក​តែ​ម្ដង។ តែ​ចុង​បញ្ចប់​ក៏​មិន​មាន​អ្វី​ប្រែប្រួល​ដែរ ​ដោយ​មាន​តែ​ក្រុម​សន្ដិសុខ​ចូល​មក​ជួយ​អាជ្ញាកណ្ដាល​ខាង​លើ​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail អត្ថបទ៖ នរវិទូ

មតិយោបល់