![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Sport-News/International-Sports/soccer/Soccer54/Soccer144/Soccer202/61df860313ac9_1642038780_medium.jpg)
- 2022-01-13 01:56:30
- បាល់ទាត់
Chelsea កក់កៅអីផ្ដាច់ព្រ័ត្រ League Cup អង្គុយរងចាំជួប Arsenal ឬ Liverpool
- 2022-01-13 01:56:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chelsea កក់កៅអីផ្ដាច់ព្រ័ត្រ League Cup អង្គុយរងចាំជួប Arsenal ឬ Liverpool
ចន្លោះមិនឃើញ
ក្លឹបតោខៀវ Chelsea បានកក់កៅអីវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ League Cup ហើយ ក្រោយបន្តយកឈ្នះនៅជើងទីពីរលើ Spurs ១-០ កាលពីយប់មិញ។
គ្រាប់បាល់របស់ Chelsea តែមួយគ្រាប់គត់នៅកីឡដ្ឋាន Tottenham Hotspur Stadium ធ្វើបានដោយខ្សែការពារ Antonio Ruediger នាទី១៨។ កាលពីជើងទីមួយក្នុងកីឡដ្ឋាន Stamford Bridge ក្រុមតោខៀវបានឈ្នះ ២-០។ ដូច្នេះសរុបទាំងពីរជើង Chelsea ឈ្នះ Spurs ៣-០។
លទ្ធផលនេះបានជួយឲ្យ Chelsea ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពាន League Cup ដោយអង្គុយរងចាំការប្រកួតរវាង Arsenal និង Liverpool ដើម្បីរកមួយក្រុមទៅជួបពួកគេ។ ជំនួបរវាង Arsenal និង Liverpool មិនទាន់បានលេងមួយជើងនៅឡើយទេ ដោយសារការប្រកួតត្រូវពន្យារពេល ព្រោះតែការរាតត្បាតជំងឺកូវីដ-១៩៕