- 2022-01-13 01:43:08
- បាល់ទាត់
Xavi ថា Barcelona ប្រកួតជាមួយក្រុមណាក៏បានដែរពេលនេះ
- 2022-01-13 01:43:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xavi ថា Barcelona ប្រកួតជាមួយក្រុមណាក៏បានដែរពេលនេះ
ចន្លោះមិនឃើញ
លោក Xavi Hernandez អ្នកចាត់ការក្រុម FC Barcelona បាននិយាយថាក្រុមរបស់លោកនៅពេលនេះមានសមត្ថភាពប្រកួតជាមួយក្រុមណាក៏បានដែរ ក្រោយពីអាចលេងស្មើក្រុម Real Madrid នៅ៩០នាទី និងចាញ់នៅពេលថែមម៉ោង ពានរង្វាន់ Spanish Super Cup។
ជំនួប El Clasico នៅយប់មិញ ពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកបំណងនោះទេ។ ពួកគេសម្រុកគ្នាទៅវិញទៅមក ដោយ៩០នាទី ពួកគេស្មើគ្នា ២-២ ដែលខាង Real Madrid រកគ្រាប់បាល់បានដោយកីឡាករ Vinicius Junior និង Karim Benzema។ ខណៈដែលខាងក្រុម Barcelona វិញ រកបានដោយ De Jong និង Fati ។ នៅម៉ោងបន្ថែម Valverde ជាអ្នករកគ្រាប់បាល់១ទៀតឱ្យក្រុមរបស់លោក Carlo Ancelotti យកឈ្នះការប្រកួតនេះតែម្ដង។
ក្រោយពីចប់ការប្រកួត លោក Xavi អ្នកចាត់ការក្រុម Barcelona មិនបន្ទោសកូនក្រុមឡើយ។ ដោយលោក និយាយថាសមត្ថភាពក្រុមអ្នកមានបុណ្យពេលនេះល្អប្រសើរ ហើយអាចប្រកួតប្រជែងជាមួយក្រុមណាក៏បានដែរ។ ក្នុងការប្រកួតនេះ លោកមើលឃើញថាមានក្រុមខ្លួនលេងល្អប្រសើរ ជាងក្រុម Real Madrid ផង៕