• 2022-01-12 07:16:13
  • បាល់ទាត់

​ថៃ ​នឹង​យក​ U19 ​មក​លេង​ពាន AFF U23 ​នៅ​កម្ពុជា​ខែ​ក្រោយ​នេះ​

  • 2022-01-12 07:16:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Madam Pang ​បាន​បញ្ជាក់​ថា​ក្រុម​ថៃ ​នឹង​យក​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​១៩​ឆ្នាំ​ដើម្បី​លេង​តំណាង​ក្រុម U23 ​ក្នុង​ពាន​រង្វាន់ AFF U23 Championship ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ខែ​ក្រោយ​នេះ​។

​ក្រុម U23 ​ថៃ​ដឹក​នាំ​ដោយ​លោក Yong Worawut Srimaka ​និង​មាន Madam Pang ​ធ្វើ​ជា​អ្នក​ចាត់ការ​។ ​ពួកគេ​ទំនង​ជា​នឹង​ប្រើប្រាស់​ឈុត U19 ​មក​លេង​ក្នុង​ពាន​រង្វាន់ AFF U23 ​ហើយ ដោយសារ​តែ​គីប​ហ្សីន​របស់​ពួកគេ​មិន​អាច​លេង​បាន ព្រោះ​មាន​ភារកិច្ច​ច្រើន​ទាំង​នៅ​ក្លឹប​អាជីព​អី​ផង ដូច្នេះ​បើ​តាម​សម្ដី​របស់​អ្នក​ស្រី Pang ​គឺ​ប្រើប្រាស់ U19 ​ហើយ។ យ៉ាងណា ​ការ​ជ្រើស​ U19 ​នេះ ​នឹង​លើក​មក​ពីភាក្សា​គ្នា​ម្ដង​ទៀត​ជាមួយ​សមាគមន៍​បាល់ទាត់​ថៃ។

ការ​មិន​អាច​យក U23 មក​លេង​បាន​នេះ ក៏​ត្រូវ​បាន​គ្រូ​បង្វឹក Yong ​បញ្ជាក់​ថា​ដោយសារ​ការ​ប្រកួត​មិន​ចំ​ថ្ងៃ FIFA ​ផង ដូច្នេះ​ក្លឹប​ទំនង​ជា​មិន​ឱ្យ​កីឡាករ​ឆ្នើម​ៗ​វ័យ​ក្មេង​របស់​ខ្លួន​ចេញ​ប្រកួត​បាន​ឡើយ។ ក្លឹប​មាន​គោលដៅ​ច្បាស់​លាស់​ដែរ​ចំពោះ​សមាជិក U21 ​និង U23 ​របស់​ពួកគេ ​ដែល​មាន​ការ​ប្រកួត​ច្រើន​ដូច​គ្នា។ ដូច្នេះ​ទំនង​ជា​ពិបាក​កោះហៅ​បាន​ណាស់។ ដូច្នេះ​ជម្រើស​១​ទៀត​របស់​ថៃ គឺ​យក U19 ​មក​លេង​តែ​ម្ដង។

រំលឹក​ថា​ក្នុង​ពាន​រង្វាន់​នេះ​ដែរ ​ក្រុម​ថៃ​ស្ថិត​នៅ​ពូល C ​ជាមួយ​ក្រុម​វៀតណាម ​និង​សិង្ហបុរី។ ​ដោយ​ខាង​វៀតណាម​ឯ​ណោះ ​ក៏​មាន​ដំណឹង​ថា​មិន​យក U23 ​មក​លេង​ដែរ ពួកគេ​នឹង​ប្រើប្រាស់​ឈុត U21 ​មក​ប្រកួត។ ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ​កម្ពុជា ​ចាប់​ឆ្នោត​ស្ថិត​នៅ​ពូល A ​ដើម​គេ ​ដោយ​មាន​ក្រុម​ទីម័រ ហ្វីលីពីន ​និង​ព្រុយណេ។ ​ការ​ប្រកួត​នេះ ​យក​លេខ​១​តាម​ពូល​ទាំង​៣ ​និង​លេខ​២​ល្អ​បំផុត​១​ក្រុម​ទៀត​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

ប្រភព៖ Siamdara អត្ថបទ៖ នរវិទូ

មតិយោបល់
អត្ថបទថ្មី