
- 2022-01-12 02:42:00
- បាល់ទាត់
Kroos ៖ ខ្ញុំមិនបានមើល Barcelona ទេ ព្រោះខ្ញុំមានរឿងត្រូវធ្វើច្រើនទៀត
- 2022-01-12 02:42:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kroos ៖ ខ្ញុំមិនបានមើល Barcelona ទេ ព្រោះខ្ញុំមានរឿងត្រូវធ្វើច្រើនទៀត
ចន្លោះមិនឃើញ
ខ្សែបម្រើឆ្នើមរបស់ស្ដេចស Real Madrid, Toni Kroos បាននិយាយថា ខ្លួនមិនបានតាមដានការលេងរបស់ Barcelona ច្រើនទេ ព្រោះរូបគេមានការងារច្រើនត្រូវធ្វើ បើទោះការប្រកួតរវាងក្រុមទាំងពីរ នឹងកើតឡើងនៅយប់នេះវេលាម៉ោង២:០០ ក្នុងពានរង្វាន់ Spain Super Cup ។
ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះបាននិយាយថា «ខ្ញុំមិនបានមើលការប្រកួតរបស់ Barcelona ច្រើនទេ ព្រោះខ្ញុំមានរឿងច្រើនត្រូវធ្វើ និងផ្ចង់អារម្មណ៍តាមដានការលេងរបស់ក្រុមខ្ញុំតែប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំដឹងថា ពួកគេ ( Barcelona )ល្អ។ និយាយទៅគ្រាន់តែពួកគេមានភាពមិនច្បាស់លាស់ត្រង់ចំណុចខ្លះបន្តិចប៉ុណ្ណោះ។ តែជារួមគឺពួកគេមានកីឡាករកម្រិតខ្ពស់ៗហ្នឹងច្រើន»។
ខ្សែបម្រើដដែលបន្ថែមទៀតថា រូបគេមិនអាចនិយាយអ្វីឡើយ សម្រាប់ការលេចធ្លោរបស់ Barcelona ក្រោមការដឹករបស់ Xavi នាពេលបច្ចុប្បន្ន៕