- 2022-01-12 02:31:13
- បាល់ទាត់
ហ៉ីម កញ្ញា៖ បងស្រីគាត់រួចផុតពីគ្រោះថ្នាក់ហើយ
- 2022-01-12 02:31:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៉ីម កញ្ញា៖ បងស្រីគាត់រួចផុតពីគ្រោះថ្នាក់ហើយ
ចន្លោះមិនឃើញ
កីឡាការនីជម្រើសជាតិបាល់ទាត់នារី និងជាកីឡាការនីរបស់ក្លឹបបាល់ទាត់នារីណាហ្គាវើលដ៍ ហឹម កញ្ញា បានប្រាប់ឱ្យ Sabay ដឹងថាបងស្រីរបស់នាងបានរួចផុតពីគ្រោះថ្នាក់ហើយ ក្រោយវះកាត់ផ្នែកក្បាលជោគជ័យ។
ហឹម កញ្ញា បានឱ្យដឹងយ៉ាងខ្លីថា ៖«បងស្រីគាត់រួចផុតពីគ្រោះថ្នាក់ហើយ»។
ពាក់ព័ន្ធនឹងស្ថានភាពរបស់បងស្រីនាពេលនេះ ហឹម កញ្ញា មិនបានបញ្ជាក់ឱ្យបានច្រើនទេ ខណៈភ្នាក់ងារ Sabay បានទាក់ទងតាមឆាតហ្វេសប៊ុក មិនមានការឆ្លើយតប រីឯលេខទូរសព្ទប្រព័ន្ធ 093 របស់កញ្ញាហៅមិនចូល។
បងស្រីរបស់កីឡាការនី ហឹម កញ្ញា ថ្មីៗនេះបានជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ធ្ងន់ដល់ខួរក្បាល ដែលត្រូវវះកាត់ជាចាំបាច់ ហើយការចំណាយទៀតសោតត្រូវការប្រាក់ច្រេីន ស្របពេលគ្រួសារមិនសូវមានជីវភាពធូរធា។
បើតាមការបង្ហោះរបស់លោក យ៉ា ប៉ោទ្រី ហៅយ៉ាស្រ៊ី អតីតបុគ្គលិកក្លឹបបាល់ទាត់ណាហ្គាវើលដ៏លើហ្វេសប៊ុកម្សិលមិញនេះ បងស្រីកីឡាការនី ហឹម កញ្ញា បានវះកាត់ជោគជ័យហើយដោយត្រូវចំណាយអស់ខ្ទង់ ៤,០០០ ដុល្លារ។
លោក យ៉ាស្រ៊ី បានសរសេរថា ៖«បងស្រីរបស់កញ្ញាវះកាត់ផ្នែកក្បាលរួចហើយតាំងពីពេលជួបគ្រោះថ្នាក់ភ្លាមៗ ជាដំបូងគ្រួសារបានចំណាយទៅលើការវះកាត់អស់ខ្ទង់ ៤០០០ដុល្លា មិនច្រើនទេសម្រាប់អ្នកធូរធា សម្រាប់គ្រួសារក្មួយគឺច្រើន សង្ឃឹមថាបងប្អូននិងជួយចែករំលែកទុក្ខលំបាកនេះផង»៕