- 2022-01-12 02:05:26
- បាល់ទាត់
Conte ប្រាប់ហើយប្រាប់ទៀត Spurs ត្រូវការប្រយុទ្ធ២នាក់ទៀត
- 2022-01-12 02:05:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Conte ប្រាប់ហើយប្រាប់ទៀត Spurs ត្រូវការប្រយុទ្ធ២នាក់ទៀត
ចន្លោះមិនឃើញ
លោក Antonio Conte បានប្រាប់ទៅម្ចាស់ក្លឹប Daniel Levy ថាក្រុម Spurs ត្រូវការខ្សែប្រយុទ្ធ២នាក់ទៀតសម្រាប់ខែមករាឆ្នាំ២០២២នេះ ដើម្បីអាចប្រជែងជាមួយក្រុមដទៃទៀតបាន។
ត្បិតតែដឹកនាំក្រុមបានល្អកន្លងមកមែន ប៉ុន្តែលោក Conte មើលឃើញថាក្រុម Spurs របស់ខ្លួននៅពេលនេះមានការខ្វះខាតច្រើនជាពិសេសតំបន់ប្រយុទ្ធតែម្ដង។ លោកបានប្រាប់ទៅថ្នាក់ដឹកនាំថានៅខែមករានេះ ក្លឹបត្រូវការចំណាយបន្ថែមដើម្បីទិញកីឡាករថ្មីចូល យ៉ាងតិច២នាក់នៅតំបន់ប្រយុទ្ធ។ ដោយម្នាក់ក្នុងចំណោមនោះ គឺកីឡាករ Adama Traore របស់ក្រុម Wolves ។
ក្នុងនោះដែរ នៅខែមករានេះ ក្រុម Spurs នឹងបានដាក់លក់កីឡាករ៣នាក់ចេញវិញដែរ ដោយក្នុងនោះមាន Matt Doherty, Dele Alli និង Tanguy Ndombele។ ប្រសិនបើក្លឹបណាចាប់អារម្មណ៍អាចទាក់ទងចរចាបាន ព្រោះកីឡាករ៣នាក់នេះមិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់អ្នកចាត់ការអ៊ីតាលីឡើយ៕