• 2022-01-11 03:54:57
  • បាល់ទះ

ក្រសួងមហាផ្ទៃ B សង្ឃឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ បើឈ្នះក្រុមស្មាត់រាជ

  • 2022-01-11 03:54:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតដណ្ដើមពានរង្វាន់«ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM» ខែទី១បានបញ្ចប់ហើយ ដោយក្រុមក្រសួងមហាផ្ទៃ A បានជើងឯក ខណះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានលេខ២។

ក្នុងការប្រកួតប្រចាំខែទី១ ក្រុមក្រសួងមហាផ្ទៃ B ក៏បានដាក់ពាក្យប្រកួតដែរ ប៉ុន្តែត្រូវធ្លាក់ក្រោមថ្វីដៃក្រុមស្នងការ។ យ៉ាងណាខែទី២នេះក៏មានវត្តមានក្រសួងមហាផ្ទៃ B ដែរ និងក្រុមខ្លាំងៗជាច្រើនទៀតដូចជាក្រុមបាល់ទះបុរីតាប៉ាបាំង្គសី (មានស្មាត់រាជ វិចិត្រ ទូចអង្គរក្ស)ជាដើម។

ក្រុមបាល់ទះបុរីតាបា៉កបាំង្គសី អាចជាឧបសគ្គធំមួយរបស់ក្រសួងមហាផ្ទៃ B។ លោក អ៊ូ សុផល គ្រូបង្វឹករបស់ក្លឹបក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រុមរបស់លោកមានសង្ឃឹមឡើងវគ្គផ្ដាច់ព្រ័ត្រច្រើនបើសិនឈ្នះក្រុមខ្លាំងមួយនេះ។

លោកគ្រូ អ៊ូ សុផល

លោកគ្រូ អ៊ូ សុផល បានបញ្ជាក់ថា ៖«និយាយទៅយើងនៅប៉ះជាមួយក្រុមអធិរាជប្រអប់របស់រាជនៅថ្ងៃសប្ដាហ៍ហ្នឹង អ៊ីចឹងយើងអត់ទាន់ដឹងប្រាកដថាយ៉ាងម៉េចទេបង ប៉ុន្តែសង្ឃឹមយើងសង្ឃឹមហើយ...បើសិនយើងយកឈ្នះក្រុមហ្នឹងបានួទើបយើងមបានសង្ឃឹម Final បាន ចាញ់ក្រុមហ្នឹងចប់យើង»។

គួបញ្ជាក់ថា ក្រុមក្រសួងមហាផ្ទៃ B មានស្មាត់យក្ស ឈួន ប្រសិដ្ឋ ប្រាក់ ជូឡេង កែវ ស្រេងលីហូ និង​ ប៉ូច សីហា ខណៈក្រុមបុរីតាប៉ាកបាំង្គសីមាន រាជ វិចិត្រ ទូចអង្គរក្ស ផាន់ណាទៀបក្រោយ លន ចាន់នឿន៕

ដោយ៖ អ៊ុំ សុភក្តិ

មតិយោបល់