• 2022-01-11 02:25:12
  • បាល់ទាត់

អ្នក​គាំទ្រ Man Utd ខឹង​ Greenwood និង Rashford មិន​ចេះ​សហការ​គ្នា​​នៅមុខទី

  • 2022-01-11 02:25:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​​របស់​ក្លឹប Manchester United បាន​បង្ហាញ​​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ជាមួយ Marcus Rashford និង Greenwood អំឡុង​​ពេល​ប្រកួត FA Cup ទល់​នឹង Aston Villa កាល​ពី​យប់​មិញ។

ការ​ប្រកួត​ដែល​លេង​នៅ​កីឡដ្ឋាន Old Trafford ក្រុម​លោក Ralf Rangnick បាន​យក​ឈ្នះ Aston Villa ត្រឹម​ ១-០ ប៉ុណ្ណោះ ដោយ​មួយ​គ្រាប់​នោះ​ធ្វើ​បាន​ដោយ​ខ្សែ​បម្រើ McTominay។ ប៉ុន្តែ​​នៅ​វគ្គ​ទី​ពីរ United មាន​ឱកាស​មាស​មួយ​ក្នុង​ការ​រក​បាន​គ្រាប់​ទី​ពីរ​តែ​ត្រូវ Greenwood ចាក់​​ចោល។

នៅ​នាទី​៧៥ Greenwood ទទួល​​បាន​​បាល់​វាយ​បក​ពី​ស្លាប​ខាង​ស្ដាំ ខណៈ Rashford រត់​ចូល​កណ្ដាល​ដើម្បី​គាំទ្រ។ ប៉ុន្តែ​ពេល​នោះ Greenwood មិន​ព្រម​បោះ​ឲ្យ Rashford ឡើយ ដោយ​សម្រេច​ចិត្ត​ទាត់​ខ្លួន​ឯ ហើយ​ត្រូវ​អ្នក​ចាំ​ទី​ជួយ​បាន។ បាល់​បាន​​ខ្ទាត​​ចេញ​ពី​ដៃ​អ្នក​ចាំ​ទី តែ Rashford មិន​បាន​ទៅ​ព្យាយាម​ទាត់​បន្ថែម​ទេ​ បែរ​ជា​ឈរ​ធម្មតា​ទៅ​វិញ។

ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់ Man Utd ជា​ច្រើន​បង្ហាញ​ការ​ខឹងសម្បា​ពេញ​បណ្ដាញ​សង្គម។ គណនី​មួយ​បាន​សរសេរ​ថា៖ "តើ Greenwood និង Rashford កំពុង​ធ្វើ​អី​ថ្ងៃ​នេះ។ ជា​ការ​សម្រេច​ចិត្ត​​អន់​បំផុត"។ តាម​រយៈ​ជ័យជម្នះ​ខាង​លើ United ត្រូវ​ឡើង​ទៅ​ប៉ះ Middlesbrough ក្នុង​ជុំ​ទី​៤​ ពាន​រង្វាន់ FA Cup៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់