• 2022-01-11 01:53:11
  • បាល់ទាត់

សំណាង​ហួស! Mane ទាត់​ចូល​នាទី​៩០+៧ ជួយ​សេណេហ្គាល់​ឈ្នះ​ប្រកួត​ដំបូង

  • 2022-01-11 01:53:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទាត់​បាល់​ប៉េណាល់ទី​នៅ​ម៉ោង​បន្ថែម​៧​នាទី​​របស់ Sadio Mane បាន​ជួយ​ក្រុម​ជម្រើសជាតិ​សេណេហ្គាល់​​យក​ឈ្នះ​លើ​ក្រុម​ហ្ស៊ីមបាវ៉េ ១-០ ក្នុង​ការ​ប្រកួត​បើ​ឆាក​ពូល​ B ពាន​រង្វាន់ Africa Cup of Nations។

កំហុស​បាន​កើត​ឡើង បន្ទាប់​ពី​កីឡាករ​របស់​សេណេហ្គាល់ Pape Gueye ​បាន​ទាត់​​បាល់​បុក​ដៃ​ខ្សែ​ការពារ​របស់​ហ្ស៊ីមបាវ៉េ​កីឡាករ Kelvin Madongwe នៅ​នាទី​៩០+៥។ ការ​តវ៉ា​បាន​ឈាន​ចូល​ដល់​នាទី​៩០+៧ ទើប Mane អាច​ទាត់​ប៉េណាល់ទី​ចូល​បាន​សម្រេច។

១-០ គ្រប់គ្រាន់​ឲ្យ​សេណេហ្គាល់​ទទួល​បាន​ជ័យជម្នះ​និង​៣​ពិន្ទុ​យ៉ាង​មាន​សារៈសំខាន់​ សម្រាប់​ការ​ប្រកួត​ដំបូង។ មួយ​គូ​​ទៀត​ក្នុង​ពូល B ជាមួយ​គ្នា​នេះ ហ្គីណេ​បាន​យក​ឈ្នះ​​ម៉ាឡាវី លទ្ធផល​១-០​ដូច​គ្នា៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់