• 2022-01-10 03:06:49
  • បាល់ទះ

ផ្អើលស្រុកជុំគិរីហើយ! បងប្អូនបង្កើតយុនស្រែស្រែ អធិរាជប្រអប់ស្មាត់រាជ តឲ្យជឿនកំពង់ស្ពឺ៣ទល់៤

  • 2022-01-10 03:06:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតដែលប្រិយមិត្តទន្ទឹងរងចាំបានមកដល់ហើយ! ថ្ងៃច័ន្ទ ទី១០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១២ថ្ងៃត្រង់ បងប្អូនបង្កើតយុនស្រែស្រែ និងអធិរាជប្រអប់ស្មាត់រាជ បានចាប់ដៃគ្នាប្រកួតជាមួយក្រុមក្អែកពិឃាដ។

ខាងស្មាត់យុនមាន យុម រាជ និងហុងប៉ះសេ ចំណែកខាងក្រុមក្អែកពិឃាដមានលោក ចាន់ សុជាប៉ះសេ ស្មាត់ឆ្វេងជឿនកំពង់ស្ពឺ, យូស្មាត់ស្ដាំសេវាមុតស្រួច និងផានិតដឺមីដេញបាល់លឿន។

ការប្រកួត៣ទល់៤រវាងក្រុម 2brothers និងក្រុមក្អែកពិឃាដ នឹងធ្វើឲ្យកក្រើកតារាងបាល់ទះ 2brothers នៅស្រុកជុំគិរី ខេត្តកំពត។

ដូច្នេះប្រិយមិត្តកុំភ្លេចរងចាំទស្សនាការផ្សាយផ្ទាល់គូធំលំដាប់ស្រុកខ្មែរនេះ លើផេក Sabay News Sport នៅវេលាម៉ោង១២:០០នាទីចេញពីទឹកដីខេត្តកំពត៕

អ៊ុំ សុភក្តិ

មតិយោបល់