- 2022-01-05 13:57:36
- បាល់ទាត់
Allegriថា Morata មិនចេញពី Juventus នៅខែមករានេះ
- 2022-01-05 13:57:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Allegriថា Morata មិនចេញពី Juventus នៅខែមករានេះ
ចន្លោះមិនឃើញ
លោក Massimiliano Allegri គ្រូបង្គោលក្លឹប Juventus បានធ្វើការបញ្ជាក់ថា ខ្សែប្រយុទ្ធ Alvaro Morata នឹងមិនចាកចេញពីក្លឹបលោកនៅក្នុងខែមករានេះទេ ទោះមានក្លឹប Barcelona ចង់បានក៏ដោយ។ នេះយោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano នៅក្នុងថ្ងៃនេះ។
លោក Allegri បាននិយាយថា៖" Alvaro Morata នឹងនៅជាមួយយើងនេះ។ គេនឹងមិនចាកចេញនៅខែមករា។ ខ្ញុំបានជួបតទល់នឹងមុខផ្ទាល់ និងនិយាយប្រាប់គេថា ១០០% ហើយអ្នកត្រូវនៅបន្ត "។
បើប្រភពអ្នកកាសែតខាងលើបានឲ្យដឹងថា Juventus នឹងមិនឲ្យ Morata ចេញទៅទេរហូតដល់រដូវកាលក្ដៅខាងមុខ ប្រសិនបើពួកគេ មិនអាចរកខ្ចីជើងខ្សែប្រយុទ្ធពីក្លឹបណាមួយបាន។
គួរបញ្ជាក់ផងដែរ កាលពីពេលថ្មីៗនេះថា Morata និង Barca ត្រូវបានសារព័ត៌មានចុះផ្សាយជាច្រើនចុះផ្សាយថា បានទាក់ទងគ្នាជាប្រចាំ និងព្រមព្រៀងត្រូវរ៉ូវគ្នាហើយ ប៉ុន្តែក្រោយខាង Juventus លើកឡើងបែបនេះ ការសម្រេចទាំងប៉ុន្មាននឹងប្រែប្រួល៕