• 2022-01-05 04:24:14
  • បាល់ទះ

សោកស្ដាយ​ណាស់! យុនស្រែស្រែ មិន​អាច​លេង​ពាន៧​មករា ព្រោះ​តែ​ហេតុ​ផល​នេះ

  • 2022-01-05 04:24:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​គ្រោងទុក​នៅ​ថ្ងៃ​ទី​៧​ ខែ​មករា​ ឆ្នាំ​២០២២ ​​យុន​ស្រែស្រែ​នឹង​ចាប់​ដៃជាមួ​យ​បងប្រុស​បង្កើត​របស់​ខ្លួន​ស្មាត់​រាជ និង​ រស់ ហាន់វ៉ា ប្រកួត​៣​ស្មើ​ដណ្ដើម​ពាន​រង្វាន់​បាល់​ទះ​៧​មករាជា​មួយ​ស្មាត់​ធំៗ​ស្រុក​ខ្មែរ នៅ​ភូមិ​ដំណាក់ដំរីខេត្ត​កំពង់​ស្ពឺ​។ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​​ស្មាត់​យុន មិន​អាច​ចូល​រួម​ប្រកួត​បាន​ឡើយ ដោយសារ​រូប​គេ​ខ្លាច​របួស​ចង្កេះ​រើ​ឡើង​វិញ​​។

បើ​ទោះ​មិន​បាន​លេង​​ក្ដី កីឡាករ​ល្អ​មក​ពី​ក្លឹប​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញថានឹង​ទៅ​ចូល​រួម​ក៏​ដូច​ជា​ធ្វើ​ជា​គ្រូ​បច្ចេកទេស​ក្រុម។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​ស្មាត់​យុន ក្រុម​បាន​ដាក់​អ្នក​ប៉ះសេ​មក​ពី​ខេត្ត​ស្វាយ​រៀង និង​ជាកីឡាករ​មក​ពី​ក្លឹប​អង្គរក្ស នួន វិចិត្រ ជំនួស​វិញ​។

កីឡាករ​កើត​នៅ​ខេត្ត​កំពត​ បញ្ជាក់​ថា​ ៖«គូ​ហ្នឹង​ខ្ញុំ​លេង​អត់​កើត​ផង​នឹង​បង ខ្ញុំ​បាន​តែ​ទៅ​ចូល​រួម​លើក​ទឹក​ចិត្ត និង​ធ្វើ​ជា​គ្រូបច្ចេកទេសប្រាប់ឱ្យ​អា​វ៉ា​រាជ​ចិត្រលេង ខ្ញុំ​ឱ្យ​ចិត្រ​លេង​ជំនួស​ខ្ញុំ​វិញ ពេល​នឹង​ខ្ញុំ​លេង​អត់​​កើត​ចឹង​បង ខ្ញុំ​អត់​ទាន់​ហ៊ាន​លេង ចង្កេះ​ខ្ញុំ​ឥឡូវ​វា​ធម្មតា​ហើយ គ្រាន់​វា​ទើប​ជា​ថ្មីៗ​ចឹង​យើង​អត់​ហ៊ាន​លេង ទុក​ឱ្យ​វា​មួយ​អាទិត្យ​ទៀត​ ទើប​យើង​ចាប់​ផ្ដើម​ហ៊ាន​លេង​ឡើង​វិញ»។

គូ​បី​ស្មាត់​យុន រាជ វ៉ា ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា​ធំ​ជាង​គូ​ណាៗ​ទាំង​អស់ ហើយ​បី​នេះ​ជា​បី​ដែល​ស្មាត់​យុន​ប្រកាស​លេង​បើក​ចំហរ​ស្រុក​ខ្មែរ​ដែរ។ នៅ​ពេល​សួរ​ថា​បើ​យុន​អត់ឈឺ​ចង្កេះ តើ​សង្ឃឹម​ឈ្នះ​ពាន​៧​មករា​ដែរ​ឬ​ទេ?

ស្មាត់​យុន​បាន​ឆ្លើយ​តប​​បែប​នេះ​ថា ៖«បើ​គូ​នឹង​ខ្ញុំ​លេង​កើត ខ្ញុំ​សង្ឃឹម​លើក​ពាន តែ​ខ្ញុំ​លេង​អត់​កើត​»។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​៧​មករាដែល​ធ្វើ​នៅរមនីយដ្ឋាន​ដំណាក់​ដំរីមាន​បួន​ក្រុម​ចូល​រួមគឺ៖

  • ក្រុមទី១៖ ស្មាត់ឌូក ម៉េងហួង ហ៊ួរតូចប៉ះសេ

  • ក្រុមទី២៖ ស្មាត់យុន ស្មាត់វ៉ា ស្មាត់រាជ ហុង រស់វៃ តុង

  • ក្រុមទី៣៖ ស្មាត់ក្តូ ស្មាត់យក្ស ណារិទ្ធិប៉ះសេ ហុងលីប៊័រ៉ូ

  • ក្រុមទី៤៖ ស្មាត់ចាវ ​ធារិទ្ធ សាន ចនវីរៈ និង​ណយប៉ះសេ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី