- 2022-01-03 07:43:32
- បាល់ទាត់
នេះជាប្រាក់រង្វាន់ដ៏ក្រាស់ក្រែល ក្រោយជម្រើសជាតិថៃឈ្នះពាន AFF Cup
- 2022-01-03 07:43:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជាប្រាក់រង្វាន់ដ៏ក្រាស់ក្រែល ក្រោយជម្រើសជាតិថៃឈ្នះពាន AFF Cup
ចន្លោះមិនឃើញ
ក្រោយពីទទួលបានជើងឯកពានរង្វាន់ AFF Cup ២០២០ ក្រុមជម្រើសជាតិថៃទទួលបានប្រាក់រង្វាន់សរុបដល់ទៅជិត៥០លានបាត (ក្បែរ១,៥លានដុល្លារ)។
ក្នុងនាមជាម្ចាស់ជើងឯក AFF Cup ២០២០ ក្រុមជម្រើសជាតិទទួលបានប្រាក់រង្វាន់៣០ម៉ឺនដុល្លារ (១០លានបាត) ពីកម្មវិធី។ បន្ថែមពីលើនេះពួកគេក៏ទទួលបានប្រាក់លើកទឹកចិត្តផ្សេងៗជាច្រើនពីសំណាក់ថ្នាក់ដឹកនាំជម្រើសជាតិ និងក្រុមហ៊ុនផ្សេងៗ។
សហព័ន្ធបាល់ទាត់របស់ថៃបានផ្ដល់ប្រាក់រង្វាន់ចំនួន១០លានបាត ខណៈអ្នកស្រី Nualphan Lamsam ដែលជាអ្នកចាត់ការទូទៅរបស់ថៃ រួមជាមួយដៃគូសហការផ្សេងៗបានផ្ដល់ប្រាក់២៦លានបាតផ្សេងទៀតដល់ ក្រុមលោក Alexandre Polking។ ដូច្នេះប្រាក់រង្វាន់សរុបដែលជម្រើសជាតិថៃទទួលបានមានដល់ទៅ៤៦លានបាត ហើយវាអាចកើនដល់ទៅក្បែរ៥០លានបាតសម្រាប់ប៉ុន្មានថ្ងៃខាងមុខទៀត។
ប្រាក់រង្វាន់ទាំងអស់អ្នកស្រី Nualphan Lamsam នឹងចែកជូនកីឡាករទាំង២៩នាក់ សមាជិក១៥នាក់នៃក្រុមគ្រូបង្វឹក ពេទ្យនិងបុគ្គលិកផ្សេងៗ។ ថៃបានឈ្នះជើងឯក AFF Cup ក្រោយយកឈ្នះឥណ្ឌូណេស៊ីទាំងពីរជើង ៦-២៕