• 2021-12-30 01:39:39
  • បាល់ទាត់

ហេតុ​ផល​នេះ ទើប​វៀតណាម ​យក U21 ​មក​លេង​ពាន U23 ​នៅ​កម្ពុជា​ឆ្នាំ​ក្រោយ​

  • 2021-12-30 01:39:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​បាល់ទាត់​វៀតណាម ​នឹង​ចែក​ជា​២​ក្រុម សម្រាប់​ការ​ប្រកួត​២​ពាន​រង្វាន់​នៅ​ពេល​ខាង​មុខ​នេះ ​ដោយ​ក្រុម U21 ​នឹង​លេង​ពាន AFF U23 ​ធ្វើ​ឡើង​នៅ​កម្ពុជា ​ហើយ​ក្រុម U23 ​ហ្សីន​របស់​ពួកគេ​លេង ស៊ីហ្គេម​ដែល​វៀតណាម​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

​ពាន​រង្វាន់ AFF U23 ​បាន​ចាប់​ពូល​រួច​ហើយ​ត្រៀម​ប្រកួត​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០២២​ខាង​មុខ​នេះ ដោយ​កម្ពុជា​​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ ​យក​កីឡដ្ឋាន​២​លេង​គឺ មរតក​តេជោ ​និង​កីឡដ្ឋាន​ព្រីន។ ខណៈ​ដែល​ព្រឹត្ដិការណ៍​ស៊ីហ្គេម​វិញ​ដែល​យក​ក្រុម U23 នៅ​តំបន់​អាស៊ាន​លេង​ដណ្ដើម​មេដាយ​មាស​ដែរ​នោះ ​នឹង​លេង​នៅ​៣​ខែ​បន្ទាប់​ក្រោយ​ចប់ AFF U23 ​។

លោក Dinh The Nam

ដោយសារ​តែ​ការ​ប្រកួត​កៀក​គ្នា​នេះ​ហើយ ទើប​ខាង​វៀតណាម​សម្រេច​យក​ក្រុម U21 ​របស់​ពួកគេ​លេង​ពាន AFF U23 ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ហើយ​លោក Dinh The Nam ​ជា​អ្នក​ដឹក​នាំ ​មិន​មែន​លោក Park ​ទេ។ ​ស្រប​ពេល​ក្រុម U23 ​ហ្សីន​របស់​វៀតណាម​ដែល​លោក Park ​ដឹក​នាំ ​នឹង​ត្រៀម​លេង​នៅ​ស៊ីហ្គេម​ឯ​ណោះ​វិញ។

​កត្ដា​មួយ​ទៀត​ដែល​សម្រេច​ឱ្យ​វៀតណាម​យក U21 ​មក​លេង​នេះ គឺ​ដោយសារ​តែ​ក្រុម​នេះ​ហើយ ដែល​នឹង​ត្រូវ​សម្រួច​ខ្លួន​លេង​ស៊ីហ្គេម​នៅ​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ដូច្នេះ​ឱ្យ​ពួកគេ​លេង​សម​ជើង​នៅ​កម្ពុជា​មួយ​លើក ​មុន​មក​ប្រកួត​ធំ​ក៏​ជា​រឿង​ល្អ​សម្រាប​ក្រុម​វៀតណាម​ដែរ៕

ប្រភព៖ Zing អត្ថបទ៖ នរវិទូ

មតិយោបល់
អត្ថបទថ្មី