• 2021-12-28 12:12:55
  • បាល់ទាត់

Sevilla បាន​ដាក់​សំណើ​ខ្ចី​ជើង​ Martial ពី​ Man Utd

  • 2021-12-28 12:12:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Sevilla បាន​ដាក់​សំណើ​ខ្ចី​ជើង​ ខ្សែ​ប្រយុទ្ធ​ Anthony Martial ពី​ក្លឹប​ Manchester United ហើយ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports អម្បាញ់មិញ​នេះ​។

បើ​តាម​ប្រភព​ខាង​លើ​ Sevilla គ្រោង​កុងត្រា​ខ្ចីជើង​ Martial រហូត​ដល់ចប់រដូវកាល​ឆ្នាំ​២០២១/២២នេះ​ ដោយ​មិន​មាន​លក្ខខណ្ឌ​ទិញ​យក​នោះ​ទេ​។

មក​ទល់​នឹង​ពេល​នេះ​ Man Utd មិន​ទាន់​ឆ្លើយ​យ៉ាង​ម៉េច​នៅ​ឡើយ​ទេ​ ទាក់ទង​នឹង​សំណើ​របស់​ក្លឹប​ Sevilla មួយ​នេះ​។

សូម​រំលឹក​ផង​ដែរ​ថា​ កាល​ពី​ដើម​ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ភ្នាក់​ងារ​របស់​ Martial បាន​ប្រកាស​ថា​ កីឡាករ​នេះ​ចង់​ចាក​ចេញ​ពី​ Man Utd ដោយ​សារ​តែ​ចង់​មាន​ម៉ោង​លេង​ច្រើន​។ ទាក់ទង​នឹង​រឿង​នេះ​ លោក​​ Rangnick អ្នកចាត់​បណ្ដោះអាសន្ន​ក្រុម​បិសាច​ក្រហម​ក៏​បាន​បញ្ជាក់​ផង​ដែរ​កាលពីពេលថ្មីៗនេះថា​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ពិត​ជា​ចង់​ចាក​ចេញ​មែន​។

Martial មក​លេង​ឲ្យ​ Man Utd តាំង​ពី​រដូវកាល​ឆ្នាំ​២០១៥/១៦មក ដោយ​ចូល​រួម​លេង​បាន​ ២៦៨​ប្រកួត​ រក​បាន​ ៧៩​គ្រាប់​ នឹង​ចង់​កុងត្រាជា​មួយ​ក្លឹប​នៅ​ឆ្នាំ​២០២៤ខាង​មុខ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់