/Other(8)/Other(15)/61ca8e9e35431_1640664720_medium.jpg)
- 2021-12-28 04:13:46
- បាល់ទះ
បើមានឱកាស ម៉ាប់ឆ្វេង នឹងចាប់ដៃគូជាមួយស្មាត់ប៉ា១ប្រកួតឱ្យ Fan បានឃើញ
- 2021-12-28 04:13:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមានឱកាស ម៉ាប់ឆ្វេង នឹងចាប់ដៃគូជាមួយស្មាត់ប៉ា១ប្រកួតឱ្យ Fan បានឃើញ
ចន្លោះមិនឃើញ
បន្ទាប់ពីមានការចាប់អារម្មណ៍លើគ្នាទៅវិញទៅមករវាងម៉ាប់ឆ្វេងនិងស្មាត់ប៉ា នៅព្រឹកនេះម៉ាប់ឆ្វេងបានបង្ហើបប្រាប់ Sabay ថាបើលោកជាពីរបួសហើយមានឱកាសល្អណានោះ លោកចង់ចាប់ដៃគូជាមួយស្មាត់ប៉ាលេងមួយប្រកួត ដើម្បីដកស្រង់បច្ចេកទេសក៏ដូចជាធ្វើតាមការសំណូមពររបស់មហាជន។
កីឡាករមានដើមកំណើតមកពីខេត្តកំពតបានបញ្ជាក់បែបនេះ ៖«ក្នុងឱកាសណាមួយដែលខ្ញុំជាជើងហើយនិងខ្ញុំអាចនឹងលេងបានវិញ ខ្ញុំនឹងយកឱកាសនេះចាប់ដៃគូជាមួយស្មាត់ប៉ា ដើម្បីយើងចូលគ្នាដកស្រង់បច្ចេកទេសគ្នា តើយើងអាចចាប់ដៃគូលេងជាមួយគ្នាបានអត់ ទោះបីជាស្មាត់ប៉ាអត់បានចូលរួមក្រុមក្លឹបបាល់ទះដាវញីឈ្មោលក៏ដោយ តែក្នុងឱកាសណាដែលអាចសហការគ្នាមួយប្រកួតបានឬពីរប្រកួតបាន គ្រាន់កុំឱ្យហ្វេនៗគាត់ថាចង់ឱ្យខ្ញុំបាទលេងជាមួយស្មាត់ប៉ា សហការគ្នាចឹងបង អ៊ីចឹងខ្ញុំក៏ចង់សហការគ្នាជាមួយគាត់មួយប្រកួតពីរប្រកួតក្នុងឱកាសណាដែលមានឱកាសទេណាបង ដូចជាឱកាសគាត់ទំនេរពីការងារ ឱកាសណាដែលខ្ញុំជាពីជើងចឹងណាបង»។
ក្រោយម៉ាប់ឆ្វេងចាប់អារម្មណ៍ និងបង្ហើបចង់បានខ្លួនចូលក្រុមដាវញីឈ្មោល ស្មាត់ប៉ាបានបង្ហាញអារម្មណ៍រីករាយនិងចង់ចូលរួមដែរ ប៉ុន្តែគេមិនអាចទៅណាបានទេ ព្រោះគេត្រូវមើលថែម្ដាយ មិនអាចទៅឆ្ងាយបាននិងត្រូវជួយធ្វើស្រែបងប្រុស។
ចំពោះម៉ាប់ឆ្វេងវិញ ក្រោយទទួលបានការឆ្លើយតបរបស់ស្មាត់ប៉ាបែបនេះ លោកក៏បានសម្ដែងអារម្មណ៍រីករាយដូចគ្នា ហើយសរសើរស្មាត់ប៉ាថាជាកូនកត្តញូ ហើយក្រុមដាវញីឈ្មោលបើកភ្លើងខៀវជានិច្ចសម្រាប់ស្មាត់មានដើមកំណើតនៅខេត្តពោធិ៍សាត់។
បុរសរហស្សនាមសឺវីសឥតស្រមោលបានពន្យល់បន្ថែមថា ៖ «ខ្ញុំចង់ឆ្លើយតបនៃការទាក់ទងទៅនឹងស្មាត់ប៉ា ព្រោះខ្ញុំបានឃើញគាត់ថាចង់មក (ក្រុមដាវញីឈ្មោល) តែដោយសារម្ដាយរបស់គាត់ឈឺ អ៊ីចឹងគាត់មកអត់កើត អ៊ីចឹងខ្ញុំសប្បាយដែលគាត់មានចិត្តចង់មករួមក្រុមជាមួយខ្ញុុំបាទអ៊ីចឹងណា សប្បាយចិត្តពេលឮដំណឹងហ្នឹង អ៊ីចឹងទោះបីគាត់មកពេលហ្នឹងអត់បានមែន តែខ្ញុំនឹងគិតថាក្នុងរយៈពេលណាមួយដែលគាត់ធ្វើស្រែចម្ការរួច ឬពេលណាដែលគាត់ទំនេរហ្មងនិយាយទៅ ពេលណាដែលគាត់ទំនេរមិនចាំបាច់ធ្វើការអី បើគាត់ចង់មកខ្ញុំទទួលអ៊ីចឹងណាបង»៕