- 2021-12-28 02:58:36
- បាល់ទាត់
Madam Pang ប្រមូលប្រាក់បានជិត១លានដុល្លារ ត្រៀមឱ្យជម្រើសជាតិបើឈ្នះ AFF Cup
- 2021-12-28 02:58:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Madam Pang ប្រមូលប្រាក់បានជិត១លានដុល្លារ ត្រៀមឱ្យជម្រើសជាតិបើឈ្នះ AFF Cup
ចន្លោះមិនឃើញ
Madam Pang ដែលជាអ្នកចាត់ការក្រុមជម្រើសជាតិថៃ បានបង្ហើបថាប្រាក់ជាង២៦លានបាតឬជាង៧០ម៉ឺនដុល្លារមានក្នុងដៃទៅហើយ ប្រសិនបើក្រុមជម្រើសជាតិថៃបានឈ្នះពានរង្វាន់ AFF Suzuki Cup 2020 នេះ។
ថៃបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ខាងលើហើយ ក្រោយពីយកឈ្នះក្រុមវៀតណាម ក្នុងលទ្ធផល ២-០ គិតទាំងពីរជើងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ឈ្នះវៀតណាមនេះដែរ ក្រុមជម្រើសជាតិថៃទទួលបានរង្វាន់ក្បែរ៣០ម៉ឺនដុល្លារទៅហើយពីខាងប្រធានសហព័ន្ធបាល់ទាត់ថៃកាលពីពេលថ្មីៗនេះ។ ស្របពេលពួកគេនឹងទទួលបានរង្វាន់ជាច្រើនទៀត បើសិនជាអាចឈ្នះពានរង្វាន់ខាងលើបាន។
បើតាមប្រភពនៅថៃបានបញ្ជាក់ថា Madam Pang សន្យានឹងឱ្យជម្រើសជាតិ២០លានបាតទៀត បើសិនជាបានឈ្នះពាន។ ខណៈដែលមកដល់ពេលនេះសប្បុរសជនជាច្រើនក៏បានបរិច្ចាករហូតដល់កើនបានជាង២៦លានបាតទៅហើយ។ ដោយនេះនៅមិនទាន់គិតពីប្រាក់រង្វាន់បានពីការឈ្នះជើងឯក ចំនួន៣០ម៉ឺនដុល្លារទៀតផង។
ដូច្នេះមានន័យថាជម្រើសជាតិថៃ បើសិនជាអាចឈ្នះឥណ្ឌូណេស៊ីនៅវគ្គផ្ដាច់ព្រ័ត្របាន នោះប្រាក់រង្វាន់ដែលពួកគេទទួលបានគឺជាង១លានដុល្លារទៅហើយ។ ការប្រកួតផ្ដាច់ព្រ័ត្រ នឹងធ្វើឡើង២ជើង ដោយថ្ងៃ២៩ជើងទី១និងថ្ងៃ១ខែមករាឆ្នាំ២០២២ជាជើងទី២៕