• 2021-12-27 12:30:46
  • បាល់ទាត់

រវាង Messi និង​ Ronaldo! Piqueថា​ ​ខ្លាំង​ដូច​គ្នា​ តែ​មួយ​​មិន​មែន​ជា​មនុស្ស​​ទេ​ មួយ​ទៀត​ជា​ កំពូល​មនុស្ស​

  • 2021-12-27 12:30:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Gerard Pique បាន​និយាយ​ទៅ​កាន់​ BT Sport នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Lionel Messi និង​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ជា​កីឡាករ​ដ៏​ឆ្នើម​ដូច​គ្នា​ តែ​ក្នុង​ចំណោម​ពួក​គេ​ទាំង​ពីរ​ មួយ​ហាក់​បី​ដូច​ជា​មិន​មែន​ជា​មនុស្ស​ទេ​ រី​ឯ​មួយ​ទៀត​ជា​ កំពូល​មនុស្ស​។

Pique បាន​និយាយ​ថា​៖" ខ្ញុំ​គិត​ថា​ ពួក​គេ​ទាំង​ពីរ​ (Messi និង​ Ronaldo) ល្អ​ខ្លាំង​ដូច​គ្នា​។ យើង​កំពុង​តែ​និយាយ​ពី​កីឡាករ​២រូប​ ដែល​ឆ្នើម​ជាង​គេ​ មិន​មែន​ត្រឹម​តែ​លើ​លោក​នេះ​ទេ​ តែ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​តែ​ម្ដង​។ ខ្ញុំ​តែង​តែ​និយាយ​ថា​ Messi មាន​ទេពកោសល្យ​មួយ​​ចំនួន​ ដែល​អ្នក​ផ្សេង​គ្មាន​។ ខ្ញុំ​ចង់​និយាយ​ពី​ ពេល​ដែល​គេ​មាន​បាល់​ និង​ល្បឿន​ដែល​គេ​គ្រប់​គ្រង​បាល់​នេះ​។ បាល់​មិន​ដែល​នៅ​ឆ្ងាយ​ពី​ជើង​គេ​ ២ម៉ែត្រ​ទេ​ គឺ​នៅ​តែ​ជិត​ជើង​គេ​ហ្នឹង​។ ​មិន​ងាយមានអ្នកអាច​ដណ្ដើម​ពី​គេ​ទេ។ នេះ​ជា​ទេពកោសល្យ​ ដែល​ខ្ញុំ​មិន​ឃើញ​មាន​នរណា​មាន​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ចំពោះ​ Ronaldo វិញ​គេ​ជា​ប្រភេទ​កីឡាករ​ផ្សេង​។ ពួក​គេ​ទាំង​ពីរ​​ខុស​ពី​គ្នា​។ Ronaldo គេ​ខ្ពស់​ មាឌ​អី​មាំ​ម៉ា​ចប់​តែ​ម្ដង​។ គេ​ធ្វើ​អី​ក៏​បាន​។ គេ​តែត​ក៏​បាន​ Free Kick ក៏​បាន​ ប៉េណាំង​ទី​ក៏​បាន​ ស៊ុត​មួយ​ទល់​មួយ​ក៏​បាន​។ ប៉ុន្តែ​សម្រាប់​ខ្ញុំ​នឹង​ពួក​គេ​ទាំង​ពីរ​ ហាក់​ដូច​ជា​ Messi មិន​មែន​ជា​មនុស្ស​ទេ​ រី​ឯ​ Ronaldo ជា​កំពូល​មនុស្ស​ "៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់