• 2021-12-27 03:23:44
  • ព័ត៌មាន

កីឡាករការ៉ាត់តេដូវិជ្ជមាន Covid-19 ២​រូប ត្រូវ​បាន​ក្រសួង​អនុញ្ញាត​ឱ្យ​ចូល​ប្រឡង​បាក់ឌុប

  • 2021-12-27 03:23:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យកីឡាករ២រូប ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលព្យាបាលកូវីដ -១៩ គឺមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។

បេក្ខជនដែលវិជ្ជមានទាំង២រូប មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ទេ ប៉ុន្តែ​បើ​​តាម​ការ​ឱ្យ​ដឹង​របស់​​ផេក​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ យុវជន និង​ កីឡាមុន​នេះ​ ពួកគេ​ជាកីឡាករការ៉ាត់តេដូ ដែលរាជរដ្ឋាភិបាលបានបញ្ចូនទៅប្រកួតនៅប្រទេសកាហ្សាក់ស្តង់ ហើយទើបត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ ត្រូវបានអនុញ្ញាតឱ្យចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រោមការសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់