- 2021-12-21 11:56:40
- បាល់ទាត់
មកស្គាល់ គ្រូបង្វឹកដែលឈ្នះពានច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់
- 2021-12-21 11:56:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ គ្រូបង្វឹកដែលឈ្នះពានច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់
ចន្លោះមិនឃើញ
ក្នុងប្រវត្តិសាស្ត្របាល់ទាត់ គ្រូបង្វឹកមានតួនាទី និងទំនួលខុសត្រូវច្រើនណាស់ ក្នុងការដឹកនាំការប្រកួតម្ដងៗ ប៉ុន្តែគ្រូបង្វឹកក៏ជាអ្នកនៅពីក្រោយជ័យជម្នះម្ដងៗផងដែរ។ ជាការពិតណាស់ បើនិយាយពីគ្រូបង្វឹកដែលឈ្នះពានច្រើនជាងគេវិញគឺ អតីតអ្នកចាត់ការក្លឹប Manchester United លោក Sir Alex Ferguson។ លោកបានឈ្នះពានសរុបទាំង ៤៩ ច្រើនជាងគ្រូបង្វឹកណាទាំងអស់។
លោកបានចាប់អាជីពជាគ្រូបង្វឹកតាំងពីឆ្នាំ១៩៧៤ នៅក្លឹបស្កុតឡែន East Stirlingshire ប៉ុន្តែលោកឈ្នះពានដំបូងគឺ ឈ្នះពានលីគលំដាប់ទី ២ ស្កុតឡែន ជាមួយនឹងក្លឹប St Mirren នៅឆ្នាំ១៩៧៦។ ក្រោយមកលោកបានដឹកនាំក្លឹបលីគកំពូលស្កុតឡែន Aberdeen កំឡុងឆ្នាំ១៩៧៨ ដល់ ១៩៨៦ ដោយកំឡុងពេលនោះ លោកបានឈ្នះពានចំនួន ១០ ដោយក្នុងនោះមាន ពានលីគកំពូលចំនួន ៣ដង និងពានអឺរ៉ុបចំនួន ២ដងផងដែរ។
បន្ទាប់មក លោកបានឈានចូលមក Premier League ដោយដឹកនាំក្លឹប Manchester United។ រយៈពេលជាង ២៧ឆ្នាំនៅទីនោះ លោកបានឈ្នះពានសរុបចំនួន ៣៨។
ក្នុងនោះមាន Premier League ១៣លើក, Champions League ២លើក, FA Cup ៥លើក, League Cup ចំនួន ៤លើក, Community Shield ចំនួន ១០លើក, FIFA Club World Cup ១លើក, European Super Cup ១លើក, European Cup Winners' Cup ១លើក និង Intercontinental Cup ១លើក៕