• 2021-12-21 02:29:21
  • បាល់ទាត់

Chanathip ​ថា ថៃ​ត្រៀម​១០០​% ​ដើម្បី​យក​ឈ្នះ​លើ​ក្រុម​វៀតណាម​

  • 2021-12-21 02:29:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ Chanathip ​បាន​បញ្ជាក់​ថា​ក្រុម​ជម្រើស​ជាតិ​ថៃ ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​សម្រាប់​ប្រកួត​ទល់​ក្រុម​ជម្រើស​ជាតិ​វៀតណាម ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ AFF Suzuki Cup ​ខាង​មុខ​នេះ។

​ថៃ​ជា​ក្រុម​នៅ​លេខ​១ ​នៅ​ពូល A ​ខណៈ​ដែល​ក្រុម​វៀតណាម​វិញ​បាន​លេខ​២​នៅ​ពូល B ​ដោយសារ​តែ​ពួកគេ​មាន​គ្រាប់​ស៊ុត​តិច​ជាង​ក្រុម​ឥណ្ឌូណេស៊ី។ ​ដូច្នេះ ​ថៃ និង​វៀតណាម ​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ដោយ​លេង​២​ជើង ​នៅ​ថ្ងៃ​ទី​២៣ ​និង​២៦​ខែ​ធ្នូ​ឆ្នាំ​២០២១​ខាង​មុខ។ ​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ជក់​ចិត្ត​ខ្លាំង​មិន​ខាន ព្រោះ​ក្រុម​ទាំង​ពីរ​នេះ ​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​អាស៊ាន​នេះ​ហើយ។

​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ខ្សែ​ប្រយុទ្ធ Chanathip ​របស់​ថៃ​ដែល​ប្រកប​អាជីព​នៅ​លីគ​កំពូល​ជប៉ុន ​បាន​អះអាង​ថា​៖ “យើង​មិន​គិត​ថា​ជួប​វៀតណាម​ទេ ​យើង​គិត​ថា​វា​គួរ​តែ​ជួប​ឥណ្ឌូណេស៊ី។ ​តែ​យ៉ាង​ណា ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​គ្រប់​ក្រុម​សុទ្ធ​តែ​ខ្លាំង ​យើង​នឹង​ផ្ដោត​លើ​វា​ឱ្យ​បាន​ល្អ​បំផុត។ ថៃ​នឹង​មិន​ចាញ់​ពាន​នេះ​ទេ យើង​មក​ដើម្បី​ឈ្នះ AFF Cup 2020។ ​ខ្ញុំ​មិន​ខ្វល់​ពី​ការ Clean-sheet ​របស់​វៀតណាម​ឡើយ។ ​ថៃ​ត្រៀម​រួច​ជា​ស្រេច​គ្រប់​ស្ថានការណ៍​និង​១០០​%​ត្រៀម​ខ្លួន​ដើម្បី​ឈ្នះ”៕

ប្រភព៖ Zing អត្ថបទ៖ នរៈ វិទូ

មតិយោបល់