• 2021-12-21 02:15:29
  • បាល់ទះ

អ្នកប៉ះសេ ស៊ូ ម៉េងឃាង សម្រេច​បញ្ចប់​អាជីពបាល់ទះតែ​ត្រឹម​នេះ​

  • 2021-12-21 02:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​តុលា ឆ្នាំ​២០២១​កន្លង​ទៅ ក្លឹប​បាល់ទះ​ស្នងការដ្ឋាន​​នគរ​បាល​​រាជធានី​​ភ្នំពេញបាន​រុះរើ​កីឡាករ​ទ្រង់ទ្រាយ​ធំ ហើយ​ក្នុង​នោះ​ក៏​មាន​អ្នក​ប៉ះសេ​ដៃ​ទី​មួយ​ ស៊ូ ម៉េង​ឃាង​ មួយ​រូប​ដែរ។

មក​ទល់​នឹង​ពេល​​នេះ មិន​ទាន់​មាន​ព័ត៌មាន​ណា​មួយ​ចុះផ្សាយ​ពី​ការ​រក​ទ្រនំ​ថ្មី​របស់​អ្នក​ប៉ះសេ​ មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពង់​ចាម​នៅ​ឡើយ​ទេ។ បើ​តាម​ការ​សាកសួរ​របស់​​ Sabay ​នៅ​ព្រឹក​នេះ ម៉េង​ឃាង មិន​បាន​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​ណា​ទេ ពោលគឺ​គេ​បាន​បញ្ចប់​អាជីព​បាល់​ទះ​ត្រឹម​នេះ​តែ​ម្ដង។

ម៉េងឃាង បាន​ប្រាប់​ថា ៖«ខ្ញុំ​ឈប់លេង​ហើយ​​បង ខ្ញុំ​ឈប់​លេង​ហើយ លែងចូល​ក្លឹប​ណា​ទាំងអស់...ឥឡូវ​ឈប់​ហើយ អត់​លេង​ពី​កីឡាតែ​ម្ដង»។

នៅ​ឆ្នាំ២០១១ ដល់ ២០១២ កីឡាករ​មានបទពិសោធក្រាស់ក្រែលលើវិថីបាល់ទះរូប​នេះលេងឱ្យក្រុម​កំពង់ចាម ​ឆ្នាំ​២០១៥​ ដល់ ២០១៦ គេហ្វឹតហាត់និងលេងនៅក្លឹបបាល់ទះក្រសួងមហាផ្ទៃ។ ហាត់នៅក្លឹបក្រសួងមហាផ្ទៃបានមួយឆ្នាំ គេក៏សម្រេចឈប់មួយរយៈ ដើម្បី​បន្ត​ការសិក្សាបញ្ចប់ថ្នាក់ទី១២។ លុះដល់ឆ្នាំ​២០១៩ ​គេចូលហាត់និង​លេង​នៅក្លឹបស្នងការនគរបាលរាជធានីភ្នំពេញរហូតដល់ខែតុលា ឆ្នាំ​២០២១​នេះ​។ គួរ​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​គេ​​កំពុង​បម្រើការងារ​ជា​មន្ត្រី​ប៉ូលិស​នៅ​រាជធានី​ភ្នំពេញ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី