- 2021-12-20 05:49:54
- បាល់ទះ
លេងជាមួយស្មាត់រាជ អ្នកលេងផ្លែសេវាវ័យក្មេង នួន វិចិត្រ មិនសូវបារម្ភរឿងធ្វើស្មាត់
- 2021-12-20 05:49:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងជាមួយស្មាត់រាជ អ្នកលេងផ្លែសេវាវ័យក្មេង នួន វិចិត្រ មិនសូវបារម្ភរឿងធ្វើស្មាត់
ចន្លោះមិនឃើញ
អ្នកលេងផ្លែសេវាវ័យក្មេង នួន វិចិត្រ មិនសូវបារម្ភរឿងឡើងធ្វើស្មាត់ទេ ពេលចាប់ដៃគូបីស្មើជាមួយរាជប្រកួតបាល់ទះក្រៅផ្លូវការ ព្រោះថាអ្នកប៉ះសេតែងបញ្ជូនបាល់ឱ្យទៅស្មាត់រាជច្រើនជាងខ្លួន។ នេះបើតាមការឱ្យដឹងពីវិចិត្រ។
អ្នកប៉ះសេដៃទី២របស់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស បានទម្លាយទៀតថា ពេលលេងជាមួយបងបង្កើតស្មាត់យុន រូបគេប្រឹងតែចាប់សេវាប៉ុណ្ណោះ ហើយការចាប់សេវាទៀតសោតគេក៏មិនសូវជាខូចឡើយ។
គេសង្កេតឃើញថា ការប្រកួតណាមានអធិរាជប្រអប់ស្មាត់រាជលេងជាមួយ ស្មាត់មកពីខេត្តស្វាយរៀង នួន វិចិត្រ ប្រៀបដូចជាខ្លាដុះស្លាបអ៊ីចឹងដែរ។ ស្មាត់រាជកាងសេវាល្អ និងម៉ាត់ផ្ដាច់ល្អ ខណៈវិចិត្រប្រឹងតែចាប់សេវាឱ្យល្អ វាយសេវា និងឡើងឆក់ស្មាត់មួយៗ។ បន្ថែមលើនេះវិចិត្រ និង ទុយ រាជ ត្រូវបានគេចាត់ទុកថាជាដៃគូដ៏យល់ចិត្តគ្នាបំផុត។
ជាក់ស្ដែងការប្រកួតក្រៅផ្លូវការបីស្មើ ជាមួយក្រុមរបស់ហុងលីប័ររ៉ូ (ហុង, ធីប, ពេជ្រ)នៅតារាងបាល់ទះកូនភ្លោះក្រុងតាខ្មៅម្សិលមិញនេះ វិចិត្រហាក់លេងមិនសូវសងតង់ជាមួយស្មាត់វ៉ាសោះ ធ្វើឱ្យក្រុមរបស់គេរងបរាជ័យក្រោមថ្វីដៃហុងលីប័ររ៉ូ ១៥ ទល់ ១៣ ពិន្ទុ។ លុះប្ដូរស្មាត់វ៉ាដាក់ស្មាត់រាជវិញ ទើបវិចិត្រអាចយកឈ្នះហុងបានក្នុងលទ្ធផលពិន្ទុ ១៥-១២៕