• 2021-12-20 02:28:58
  • បាល់ទាត់

​​ក្រោយ​ចាញ់​វៀតណាម​៤-០ គ្រូ​កម្ពុជា​​ថា កីឡាករ​បាត់បង់​ចង្វាក់ និង​លេង​មិន​នឹងនរ

  • 2021-12-20 02:28:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ruy Hirose គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​បាន​និយាយ​ថា​ ក្រុម​របស់​ខ្លួន​​​បាត់បង់​ចង្វាក់​​លេង និង​មិន​ហ្នឹង​ន​ ដែល​ការ​លើក​ឡើង​នេះ​ក្រោយ​ពេល​កម្ពុជា​ចាញ់​ក្រុម​ជម្រើស​ជាតិ​វៀតណាម ៤-០ កាល​ពី​យប់មិញ​​ក្នុង​ពាន​រង្វាន់ AFF Suzuki Cup 2020 នៅ​ប្រទេស​សិង្ហបុរី។

រូបថត៖ FFC

​គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន​ខាង​លើ​បាន​លើក​ឡើង​​​ថា «​យើង​ចង់​បង្ហាញ​​​ឲ្យ​គ្រប់​គ្នា​បាន​ឃើញ​ថា យើ​ង​អាច​ធ្វើ​បាន​ក្នុង​ពាន​រង្វាន់​​នេះ​។ ប៉ុន្តែ​មាន​ចំណុច​ជា​ច្រើន​ដែល​កីឡាករ​យើង​ធ្វើ​មិន​បាន​ល្អ​។ យើង​បាត់​បង់​ចង្វាក់​លេង ដែល​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​លទ្ធផល​នៃ​​ការ​បរាជ័យ​នេះ​ផង​ដែរ​»។

​គ្រូ​បង្វឹក​ដដែល​បន្ថែម​ថា ​ក្នុង​​កម្មវិធី​ខាង​លើ​កម្ពុជា​ចាញ់​៣​ប្រកួតមែន​ ហើយ​​កីឡាករ​វ័យ​​ក្មេង​​ទទួល​បាន​បទ​ពិសោធន៍​យ៉ាង​ច្រើន នេះ​ក៏​ជា​តម្លៃ​មួយ​ដែរ​។ ​ក្រោយ​ពេល​ចប់​កម្មវិធី​នេះ​លោក​ឃើញ​ថា ​កីឡាករ​របស់​ខ្លួន​ពេល​ខ្លះ​លេង​ល្អ ពេល​ខ្លះ​លេង​មិន​ល្អ និយាយ​រួម​គឺ​លេង​មិន​ហ្នឹង​ន​​ឡើយ។ ប៉ុន្តែ​លោក​ជឿជាក់​ថា នឹង​អាច​ស្វែង​រក​ចំណុច​កែប្រែ​ទាំង​នោះ​ឲ្យ​មក​ជា​ប្រសើរ​ទាំង​អស់​សម្រាប់​នា​ពេល​អនាគត​។

រំលឹក​ថា កម្មវិធី​នេះ​កម្ពុជា​ឈ្នះ​មួយ​ប្រកួត​គឺ​ឈ្នះ ឡាវ ៣-០ ចាញ់ ឥណ្ឌូណេស៊ី ៤-២ ចាញ់ ម៉ាឡេស៊ី ៣-១ និង​ចាញ់​ វៀតណាម ៤-០ ៕ ​​​​​​​​​

ប្រភព៖ Zing ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី