• 2021-12-17 11:03:40
  • បាល់ទាត់

វ័យ​កាន់​តែ​ចាស់​! តម្លៃ​ខ្លួន​ Messi កាន់​តែ​ចុះ​ ធ្លាក់​ថ្លៃ​ជិត​ ២៣លាន​ដុល្លារ​

  • 2021-12-17 11:03:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ​ខ្លួន​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​ ៣៤ឆ្នាំ​ Lionel Messi បាន​ធ្លាក់​ថ្លៃ​ពី​ជិត​ ៩១លាន​ដុល្លារ​ ទៅ​ ៦៨លាន​ដុល្លារ​ ក្រោយ​ Ligue 1 បាន​ធ្វើ​បច្ចុប្បន្ន​តម្លៃ​ខ្លួន​កីឡាករ​ក្នុង​លីគ​កំពូល​របស់​ខ្លួន​ កាល​ពី​ម្សិលមិញ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Transfermarkt ។

ការ​ធ្លាក់​តម្លៃ​ខ្លួន​នេះ​ មិន​មែន​ជា​រឿង​ចម្លែក​សម្រាប់​កីឡាករ​ ដែល​មាន​វ័យ​ ៣០ឆ្នាំ​ឡើង​ដូច​ជា​ Messi ឡើយ​។

នៅ​ក្នុង​អាជីព​ជា​កីឡាករ​ក្នុង​ក្រុម​ឈុត​ធំ​របស់​ Messi ដែល​ចាប់​តាំង​ពី​ឆ្នាំ​២០០៥មក​ ក្នុង​ពេល​ដែល​កីឡាករ​នេះ​មាន​វ័យ​ ១៨ឆ្នាំ​ តម្លៃ​ខ្លួន​របស់​គេ​កើន​ឡើង​រហូត​មក​ ដោយ​រហូត​ទទួល​បាន​តម្លៃ​ខ្ពស់​ជាង​ ២០៤លាន​ដុល្លារ​ នៅ​ឆ្នាំ​២០១៨ ក្នុង​វ័យ​៣០ឆ្នាំ​ នៅ​ពេល​កំពុង​ឲ្យ​ Barcelona ។

លុះ​ចាប់​តាំង​ពី​អាយុ​៣១ឆ្នាំ​ Messi បាន​ធ្លាក់​តម្លៃ​ខ្លួន​ម្ដង​បន្តិច​ រហូត​សល់​ ៦៨លាន​ដុល្លារ​នេះ​។

ទោះ​ជា​តម្លៃ​ខ្លួន​ធ្លាក់​ចុះ​មែន​ ប៉ុន្តែ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca ប្រាក់​ពលកម្ម​វិញ​គឺ​ជាង​ ១.៣​លាន​ដុល្លារ​ឯណោះ​ក្នុង​មួយ​សប្ដាហ៍​ (មុន​បង់​ពន្ធ និង​មិន​រាប់​ប្រាក់​ឧបត្ថម្ភ​នានា)​៕

ប្រភព៖ Marca | transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់