• 2021-12-16 13:55:46
  • បាល់ទាត់

Marcelo បាន​ចេញ​ វីដេអូ​មួយ​ទៅ​កាន់​អ្នក​គាំទ្រ​ ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​

  • 2021-12-16 13:55:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Marcelo Vieira បាន​ចេញ​វីដេអូ​មួយ​ផ្ញើ​ទៅ​កាន់​អ្នកគាំទ្រ​ទាំង​អស់​ពី​សុខទុក្ខ​របស់​ខ្លួន​ពី​ផ្ទះ​របស់​ខ្លួន​ ដែល​ជា​កន្លែង​ធ្វើ​ចត្តាឡីស័ក​ ក្រោយ​បាន​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩ កាល​ពី​ម្សិលមិញ​។​

Marcelo បាន​និយាយ​ថា​៖" សួរ​ស្ដី​អ្នក​ទាំង​អស់​គ្នា​ អរគុណ​ច្រើន​ណាស់​ចំពោះ​ដែល​បាន​ផ្ញើ​សារ​ព្រួយបារម្ភ​មក​កាន់​ខ្ញុំ​។ នៅ​ក្នុង​ពេល​នេះ​ខ្ញុំ​ពិត​ជា​មិន​អី​ទេ ហើយ​ក្រុម​គ្រួសារ​ខ្ញុំ​ទាំង​មូល​ក៏​មិន​អី​ដែរ​។ ខ្ញុំ​សង្ឃឹម​ថា​ នឹង​ត្រលប់​មក​វិញ​ឆាប់ៗ​នេះ​។ ខ្ញុំ​ផ្ញើ​ក្ដី​នឹង​រលឹក​នេះ​ទៅ​អ្នក​ទាំង​អស់​គ្នា​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ម្សិលមិញ​ Real បាន​ប្រកាស​ថា​ Marcelo ក៏​ដូច​ជា​ Luka Modric បាន​ឆ្លង​កូវីដ-១៩ ដោយ​ពួក​គេ​ទាំង​ពីរ​ នឹង​​ត្រលប់​ទៅ​ចូល​រួម​ប្រកួត​វិញ​នៅ​ដើម​ឆ្នាំ​ក្រោយ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់