- 2021-12-16 07:33:08
- បាល់ទាត់
គ្រូបង្វឹកកម្ពុជា និង វឌ្ឍនាកា និយាយអ្វីខ្លះសម្រាប់ជំនួបទល់វៀតណាម?
- 2021-12-16 07:33:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបង្វឹកកម្ពុជា និង វឌ្ឍនាកា និយាយអ្វីខ្លះសម្រាប់ជំនួបទល់វៀតណាម?
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតទល់ក្រុមវៀតណាមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងពានរង្វាន់ AFF Suzuki Cup 2020 ដែលជាការប្រកួតចុងក្រោយក្នុងពូល B នៃវគ្គសន្សំពិន្ទុ។
ក្នុងជំនួបនេះលោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលើកឡើងក្រោយក្រុមខ្លួនបំបាក់ឡាវ ៣-០ ថា ក្រុមកម្ពុជា នឹងលេងតាមរបៀបរាយសម្រុកទៅលើក្រុមវៀតណាម។ ពោលលោកប្រកាន់គោលជំហរថា នឹងលេងដូចប្រកួតមុនដដែល មិនថាប៉ះក្រុមវៀតណាម ឬប៉ះក្រុមខ្លាំងកម្រិតណានោះឡើយ។
បើសិនការរៀបចំលេងដូចអ្វីដែលគ្រូជនជាតិជប៉ុនបាននិយាយប្រាកដណាស់វៀតណាម ទំនងជាអាចមានឱកាសច្រើនក្នុងការយកឈ្នះមកកាន់ប្រទេសកម្ពុជា។ យ៉ាងណាក្នុងជំនួបនេះកីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ក៏បានលើកឡើងដែរថា «យើងបានជួបវៀតណាមច្រើនដងមកហើយក្នុងការប្រកួត AFF Cup ហើយបានឃើញយ៉ាងច្បាស់ពីការអភិវឌ្ឍយុវជនរបស់ពួកគេ។ យើងនឹងព្យាយាមធ្វើឲ្យកម្ពុជាទទួលបានលទ្ធផលប្រសើរជាងពីមុន។ កម្ពុជាមានកីឡាករវ័យក្មេងច្រើនក្នុងការចូលរួមកម្មវិធីនេះ ហើយសង្ឃឹមថាកីឡាករវ័យក្មេងទាំងនោះនឹងអាចរៀនសូត្រពីការប្រកួតទល់វៀតណាមនោះ»។
រំលឹកថា វៀតណាម ត្រូវការត្រឹមស្មើកម្ពុជាប៉ុណ្ណោះពួកគេនឹងបានឡើងទៅកាន់វគ្គបន្ត ស្របពេលកម្ពុជាគឺបានធ្លាក់ចេញពីពានរង្វាន់មួយនេះហើយក្រោយវៀតណាមស្មើ ឥណ្ឌូណេស៊ី ០-០ កាលពីយប់មិញ៕