• 2021-12-16 04:49:08
  • បាល់ទាត់

Ngoc Hai ថា នឹង​ព្យាយាម​ស៊ី​កម្ពុជា​ឲ្យ​បាន ដើម្បី​កក់​កៅអី​វគ្គ​​ Semi-Final

  • 2021-12-16 04:49:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Que Ngoc Hai បាន​និយាយ​ថា ជម្រើស​ជាតិ​វៀតណាម​នឹង​ព្យាយាម​លេង​ឲ្យ​អស់​ពី​សមត្ថភាព​​​យក​ឈ្នះ​កម្ពុជា​នៅ​ប្រកួត​ចុងក្រោយ ដើម្បី​ទទួល​បាន​កៅអី​ឡើង​ទៅ​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

កាល​ពី​ម្សិលមិញ​សម្រាប់​ការ​ប្រកួត​​ទី​៣​ក្នុង​ពូល B ​ពាន AFF Suzuki Cupវៀតណាម​បាន​ប្រកួត​ស្មើ​គ្នា​ជាមួយ​ឥណ្ឌូណេស៊ី ០-០ ខណៈ​កម្ពុជា​ឈ្នះ​ឡាវ ៣-០។ លទ្ធផល​បែប​នេះ​ទាំង​ឥណ្ឌូណេស៊ី​និង​វៀតណាម​​ដែល​កំពុង​នៅ​លេខ​១​និង​២​ក្នុង​ពូល មិន​ទាន់​​មាន​សិទ្ធិ​បាន​ឡើង​ទៅ​វគ្គ Semi-Final នៅ​ឡើយ​ទេ។

ប្រកួត​​បញ្ចប់​​វគ្គ​សន្សំ​ពិន្ទុ​ឥណ្ឌូណេស៊ី​ត្រូវ​ជួប​ក្រុម​លេខ​៣​ម៉ាឡេស៊ី ឯ​វៀតណាម​ប៉ះ​កម្ពុជា។ មុន​ការ​ប្រកួត​មក​ដល់​ខ្សែ​ការពារ​របស់​វៀតណាម Ngoc Hai បាន​និយាយ​ថា លទ្ធផល​ស្មើ​​ជាមួយ​ឥណ្ឌូណេស៊ី​មិន​មាន​ផល​ប៉ះពាល់​​​ដល់​ឱកាស​របស់​វៀតណាម​ឈាន​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឡើយ។ ពួក​គេ​នឹង​ត្រៀម​ឲ្យ​បាន​ល្អ​នៅ​ប្រកួត​ចុងក្រោយ​ជាមួយ​កម្ពុជា ហើយ​ក្រុម​ទាំង​មូល​នឹង​ព្យាយាម​យក​ឈ្នះ​និង​ឈ្នះ​កៅអី​ទៅ​កាន់​ជុំ​បន្ទាប់។

ក្នុង​ពូល B កម្ពុជា​និង​ឡាវ​ជា​ក្រុម​ដំបូង​ត្រូវ​ធ្លាក់​ចេញ​ពី​ពាន AFF Cup ខណៈ​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​វៀតណាម​​ត្រូវ​អ៊ុត​ណាត់​ប្រកួត​ចុងក្រោយ ដើម្បី​រក​២​ក្រុម​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

​​

ប្រភព៖ Zing ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី