- 2021-12-16 03:10:32
- បាល់ទាត់
ចាន់ វឌ្ឍនាកា រកបាន៦គ្រាប់ហើយនៅពានរង្វាន់ AFF Suzuki Cup
- 2021-12-16 03:10:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ វឌ្ឍនាកា រកបាន៦គ្រាប់ហើយនៅពានរង្វាន់ AFF Suzuki Cup
ចន្លោះមិនឃើញ
ចាប់តាំងពីឆ្នាំ២០១៦មក ខ្សែប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា រកបាន៦គ្រាប់ហើយក្នុងការប្រកួតដណ្ដើមពានរង្វាន់ដ៏ធំបំផុតប្រចាំតំបន់អាស៊ាន AFF Suzuki Cup បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ រកាបាន២គ្រាប់បន្ថែមទៀតលើក្រុមជម្រើសជាតិឡាវ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ។
ខ្សែប្រយុទ្ធមកពីខេត្តកំពត បានបើកគណនី២គ្រាប់ឱ្យកម្ពុជានាំមុខក្រុមជម្រើសជាតិឡាវ ២-០ នៅតង់ទី១ក្នុងការប្រកួត AFF Suzuki Cup 2020 មុន ខ្សែប្រយុទ្ធរួមក្រុមក្លឹបបឹងកេត សៀង ចន្ធា បន្ថែម១គ្រាប់ទៀតនៅតង់ទី២។ ចប់ការប្រកួតកម្ពុជាឈ្នះឡាវ ៣-០។
នៅឆ្នាំ២០១៦ CV11 រកបានគ្រាប់បាល់ដំបូង២គ្រាប់ឱ្យកម្ពុជាលើក្រុមជម្រើសជាតិម៉ាឡេស៊ី ប៉ុន្តែគ្រានោះក្រុមគោព្រៃមិនទទួលបានលទ្ធផល្អទេ ពោលគឺចាញ់ ២-៣ នៅទឹកដីកណ្ដាលមីយ៉ាន់ម៉ា។
នៅឆ្នាំ២០១៨ ចាន់ វឌ្ឍនាកា រកបាន១គ្រាប់លើក្រុមជម្រើសជាតិមីយ៉ាន់យ៉ា និង១គ្រាប់ទៀតលើក្រុមជម្រើសជាតិឡាវ។
ជារួមខ្សែប្រយុទ្ធកម្ពុជាមានបទពិសោធក្រាស់ក្រែលនៅក្រៅប្រទេសរូបនេះរកបាន៦គ្រាប់ ហើយគេបានក្លាយជាកីឡាករកម្ពុជាដំបូង រកគ្រាប់បាល់បាន៣សម័យកាលជាប់គ្នា នៅព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ន AFF Suzuki Cup៕