- 2021-12-15 11:20:44
- បាល់ទាត់
ក្រុមជម្រើសជាតិកម្ពុជា ឈ្នះជាលើកដំបូង ក្នុងប្រកួត Suzuki Cup 2020
- 2021-12-15 11:20:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមជម្រើសជាតិកម្ពុជា ឈ្នះជាលើកដំបូង ក្នុងប្រកួត Suzuki Cup 2020
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតឈ្នះនឹង ក្រុមជម្រើសជាតិឡាវ នូវលទ្ធផល ៣-០ ក្នុងក្របខ័ណ្ឌ Suzuki Cup 2020 នៅក្នុងថ្ងៃនេះ លើទីលាន Bishan នៅទឹកដីសិង្ហបុរី។
ក្នុងប្រកួតខាងលើទាំងក្រុមគោព្រៃកម្ពុជា ក៏ដូចជាក្រុមដំរីឡាវ គឺមានការតទល់គ្នាស្វិតស្វាញ ប៉ុន្តែខាងក្រុមជម្រើសជាតិកម្ពុជាធ្វើល្អជាង ដោយធ្វើបានល្អខ្លាំងក្នុងថ្ងៃនេះ ដោយមានការគ្រប់គ្រងបាល់បានច្រើន និងបង្កើតឱកាសបានច្រើនផងដែរ។
នៅក្នុងតង់ទី១ កម្ពុជារកបាន ២គ្រាប់ ដោយកីឡាករ ចាន់ វឌ្ឍនាកា ស៊ុតចូលគ្រាប់ដំបូងនៅនាទីទី៣១ និងគ្រាប់ទី២ នៅនាទីទី៤១។ លុះនៅតង់ទី២ ក្រុមគោព្រៃយើង រកបាន១គ្រាប់ ដោយ សៀង ចន្ធា នៅនាទីទី៧៤។
គួរបញ្ជាក់ផងដែរថា នេះជាលើកដំបូងហើយដែល កម្ពុជាឈ្នះក្នុងប្រកួត Suzuki Cup 2020 ដោយកាលមុនៗ កម្ពុជាបានចាញ់ ដូចជាការប្រកួតនឹង ម៉ាឡេស៊ី ចាញ់ ៣-១ និងប្រកួតនឹង ឥណ្ឌូណេស៊ី ចាញ់ ៤-២។
កម្ពុជានៅប្រកួត Suzuki Cup 2020 នឹងក្រុមជម្រើសជាតិវៀតណាមបន្តទៀត៕