- 2021-12-15 02:43:41
- បាល់ទាត់
នេះជម្រើសកម្ពុជាកាលឈ្នះ ឡាវ ៣-១ ឆ្នាំ២០១៨ ចុះល្ងាចនេះវិញ?
- 2021-12-15 02:43:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជម្រើសកម្ពុជាកាលឈ្នះ ឡាវ ៣-១ ឆ្នាំ២០១៨ ចុះល្ងាចនេះវិញ?
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប៉ះក្រុមជម្រើសជាតិឡាវ នៅម៉ោង៤:៣០ នាទីល្ងាចនេះក្នុងពានរង្វាន់ AFF Suzuki Cup 2020 នៅប្រទេសសិង្ហបុរី។ ក្នុងពាននេះកម្ពុជាក៏ធ្លាប់ប៉ះឡាវដែរកាលឆ្នាំ២០១៨ ដែលពេលនោះកម្ពុជាឈ្នះ៣-១ ហើយនេះជាជម្រើស១១នាក់កាលយកឈ្នះពេលនោះ ដោយឡែកចុះល្ងាចនេះវិញ?
ក្នុងការប្រកួតដែលកម្ពុជាឈ្នះ៣-១ ត្រូវបានគេចាំថា ចាន់ វឌ្ឍនាកា ជាអ្នកតែតឲ្យកម្ពុជានាំមុខ១-០នៅនាទីទី១៨ ចំណែកគ្រាប់ទី២ជាការរកបានដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រដោយ ប្រាក់ មុន្នីឧត្ដម នៅនាទីទី៣៥។ ស្របពេលគ្រាប់ទី៣រកបានដោយ កែវ សុខផេង នៅនាទីទី៨៨ ក្រោយពេលឡាវតាមបាន២-១នៅនាទីទី៧៦។
យ៉ាងណាសម្រាប់ជំនួបទី៣ របស់កម្ពុជាក្នុងពានរង្វាន់ខាងលើនេះកម្ពុជាត្រូវការឈ្នះជាដាច់ខាត ដើម្បីបន្តក្ដីសង្ឃឹមសម្រាប់ប្រកួតចុងក្រោយទល់ក្រុមវៀណាម ក្នុងការអាចបន្តដំណើរឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ខាងលើ។ ជាមួយគ្នានោះកីឡាកររបស់ឡាវក៏បាននិយាយទាក់ទងការប្រកួតនេះដែរថា ពួកគេចង់ឈ្នះការប្រកួតនេះដូចគ្នា បើទោះពួកគេបានធ្លាក់ចេញពីពានរង្វាន់មួយនេះហើយក៏ដោយ ពីព្រោះគេគិតថាលទ្ធផលល្អជាកិត្តិយសមួយសម្រាប់ប្រទេសជាតិរបស់គេផងដែរ។
នេះជាជម្រើស១១នាក់របស់កម្ពុជាកាលឈ្នះឡាវ ៣-១ កាលឆ្នាំ២០១៨ ក្នុងពានរង្វាន់ AFF Suzuki Cup៖