• 2021-12-14 11:05:53
  • បាល់ទាត់

ផ្លូវការ​! Aguero នឹង​ប្រកាស​ពី​អនាគត​ ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ​

  • 2021-12-14 11:05:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Sergio Aguero នឹង​ប្រកាស​ពី​អនាគត​របស់​ខ្លួន​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន​នៅ​ទីលាន​ Camp Nou ថ្ងៃ​ស្អែក​នេះ​ហើយ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​ Barcelona អម្បាញ់មិញ​នេះ​។

បើ​សារព័ត៌មាន​ធំៗ​ ក៏​ដូច​ជា​អ្នកកាសែត​អេស្ប៉ាញ​ល្បី​ជា​ច្រើន​រូប​បាន​ឲ្យ​ ការ​ចេញ​ប្រកាស​របស់​ Aguero នៅ​ថ្ងៃ​ពុធ​ ស្អែក​នេះ​ជា​ការ​ប្រកាស​ពី​ការ​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​​ ដោយ​សារ​បញ្ហា​អាការៈ​ជំងឺ​បេះ​ដូង​របស់​ខ្លួន​។ ​

បើ​ការ​ចុះ​ផ្សាយ​ដោយ​ Barca កម្មវិធី​ខាង​លើ​នេះ​ក៏​មាន​ការ​ចូល​រួម​ពី​សំណាក់​លោក​ប្រធាន​ក្លឹប​អេស្ប៉ាញ​នេះ​ផង​ដែរ​គឺ​លោក​ Joan Laporta ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី