• 2021-12-14 07:54:17
  • បាល់ទាត់

Simeone៖ បើ Ronaldo មិនមែន​ជា​កីឡាករ​បាល់ទាត់​ ខ្ញុំ​ឈ្នះ UCL ៣​ដងបាត់​ទៅហើយ

  • 2021-12-14 07:54:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចាប់​ឆ្នោត​ជា​លើក​ទី​ពីរ Atletico Madrid ត្រូវ​ជួប​ជាមួយ​ក្រុម​ខ្លាំង​មក​ពី​អង់គ្លេស Manchester United សម្រាប់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពាន​រង្វាន់ Champions League។

ជំនួប​រវាង​ក្រុម​ទាំង​ពីរ អ្នក​​គាំទ្រ​បាន​ចាប់​អារម្មណ៍​លើ​បុគ្គល​២​រូប នោះ​គឺ Cristiano Ronaldo និង​លោក Diego Simeone។ ជា​ការ​ពិត​តាម​ប្រវត្តិ​កន្លងមក​ពេល​ដែល Ronaldo លេង​​នៅ Real Madrid និង​ Juventus គេ​តែងតែ​ធ្វើ​ឲ្យ​ក្រុម​លោក Simeone ខកចិត្ត​នៅ UCL។

ប្រមាណ​ជាង​មួយ​ឆ្នាំ​មុន​ លោក Simeone ធ្លាប់​និយាយ​ថា ប្រសិន​បើ Cristiano Ronaldo មិនមែន​ជា​កីឡាករ​បាល់ទាត់ លោក​នឹង​តែ​ឈ្នះ​ពាន​​ Champions League ៣​ដង​បាត់​ទៅ​ហើយ​ជាមួយ AT Madrid។ សម្រាប់​ឆ្នាំ​២០២២ ខាង​មុខ Simeone នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ Ronaldo ម្ដង​ទៀត។

ការ​លើក​ឡើង​របស់​លោក Simeone ដោយ​សារ​តែ​កាល​ពី​ឆ្នាំ​២០១៤ វគ្គ​​ផ្ដាច់ព្រ័ត្រ UCL ក្លឹប​ AT Madrid បាន​ចាញ់​ក្នុង​ម៉ោង​បន្ថែម​លទ្ធផល ៤-១ ក្រោម​ថ្វី​ជើង​របស់ Real Madrid ដែល​មាន​ Ronaldo លេង​នៅ​ទី​នោះ។ ឆ្នាំ​២០១៦ AT បាន​ចាញ់ Real ម្ដង​ទៀត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី។

ក្នុង​ឆ្នាំ​២០១៧ ពេល​ដែល Ronaldo មិន​ទាន់​ចាកចេញ​ពី Real គេ​បាន​ជួយ​ក្រុម​​ទម្លាក់ AT Madrid នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ រួច​បន្ត​ឈ្នះ Juventus លើក​ពាន UCL។ សរុប​មក វា​ជា៣​លើក​​ដែល Ronaldo បាន​ជួយ​ក្រុម​របស់​គេ​​បំបាក់​លោក Simeone ក្នុង​វគ្គ​សំខាន់​ៗ​បំផុតក្នុង​ពាន​រង្វាន់ UCL៕​

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី