- 2021-12-14 04:37:32
- បាល់ទាត់
ខ្សែប្រយុទ្ធឡាវ ថាក្រុមខ្លួននឹងព្យាយាមរកគ្រាប់ និងជ័យជម្នះសម្រាប់ជំនួបចុងក្រោយប៉ះកម្ពុជា
- 2021-12-14 04:37:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែប្រយុទ្ធឡាវ ថាក្រុមខ្លួននឹងព្យាយាមរកគ្រាប់ និងជ័យជម្នះសម្រាប់ជំនួបចុងក្រោយប៉ះកម្ពុជា
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធជម្រើសជាតិ Billy Ketkeophomphone ដែលធ្លាប់លេងនៅលីគកំពូលបារាំង Angers នោះបាននិយាយថា ក្រុមរបស់ខ្លួនកំពុងព្យាយាមក្នុងការហ្វឹកហាត់ ដើម្បីស្វែងរកគ្រាប់បាល់ និងជ័យជម្នះសម្រាប់ការប្រកួតចុងក្រោយទល់ក្រុមកម្ពុជា ក្នុងពានរង្វាន់ AFF Suzuki Cup 2020 ។
ឡាវ បានធ្លាក់ចេញពីព្រឹត្តិការណ៍នេះទៅហើយ ដោយ៣ប្រកួតចាញ់ទាំង៣ ហើយទើបតែរកបាន១គ្រាប់ប៉ុណ្ណោះក្នុងចំណោមការប្រកួតទាំង៣លើករបស់គេ។ ក្រោយពេលដឹងថាខ្លួនបានធ្លាក់ចេញពីព្រឹត្តិការណ៍នេះហើយខ្សែប្រយុទ្ធខាងលើបាននិយាយថា «ពួកយើងកំពុងប្រឹងប្រែងដើម្បីស្វែងរកគ្រាប់បាល់ និងជ័យជម្នះ។ វាជារឿងសំខាន់ណាស់សម្រាប់ក្រុមជម្រើសជាតិរបស់យើងដែលធ្លាក់ទៅហើយតែរកបានត្រឹមមួយគ្រាប់។ វាជាការគិតរបស់ពួកយើងទាំងអស់គ្នា ក្នុងការចង់បានជ័យជម្នះនិងគ្រាប់បាល់ទោះធ្លាក់ទៅហើយក៏ដោយ»។
សម្រាប់ជំនួបទល់កម្ពុជា ជាការប្រកួតបង្គ្រប់កិច្ចរបស់ឡាវតែប៉ុណ្ណោះ ចំណែកសម្រាប់កម្ពុជាគឺស្ទើរតែអស់ឱកាសដូចគ្នា។ រំលឹកថា ការប៉ះគ្នាទល់កម្ពុជាក្នុងឆ្នាំ២០១៨ កម្ពុជាឈ្នះឡាវទាំងពីរលើកគឺ កម្ពុជាឈ្នះ ៣-១ និង ១-០៕