• 2021-12-13 12:56:12
  • បាល់ទាត់

Aguero នឹង​ប្រកាស​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​ នៅ​ថ្ងៃ​ពុធ​នេះ​

  • 2021-12-13 12:56:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Sergio Aguero គ្រោង​នឹង​ប្រកាស​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​ នៅ​ថ្ងៃ​ពុធ​ សប្ដាហ៍​នេះ​។ បើ​យោង​តាម​ការ​ការ​រាយការណ៍​​របស់​ អ្នក​កាសែត​អេស្ប៉ាញ​ លោក​ Guillem Balague ដែល​មាន​ការ​ចុះ​ផ្សាយ​នៅ​ BBC ក្នុង​ថ្ងៃ​នេះ​។

កាល​ពី​ប្រកួត​ La Liga រវាង​ក្លឹប​ Barcelona និង​ក្លឹប​ Alaves នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០២១​កន្លង​ទៅ​ Aguero បាន​ចូល​លេង​សុខៗ​ក៏​មាន​បញ្ហា​មិន​សូវ​ស្រួល​នៅ​លើ​តំបន់​ទ្រូង​របស់​គេ​ ក៏​ត្រូវ​បាន​ចាកចេញ​ពី​ទីលាន​ប្រកួត​ភ្លាមៗ​។ លុះ​ក្រោយ​មក​ត្រូវ​បាន​ខាង​ក្លឹប​ប្រកាស​ថា​ កីឡាករ​រូប​នេះ​នឹង​អវត្តមាន​ពី​ប្រកួត​៣ខែ​ ដើម្បី​ព្យាបាល​របួស​នេះ​។

​បន្ទាប់​មក​នៅ​ចន្លោះ​សប្ដាហ៍​ទី​២នៃ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​កន្លង​ទៅ​ ខាង​គ្រូ​ពេទ្យ​ក៏បាន​ រក​ឃើញ​ Aguero មាន​​ជំងឺ​​ចង្វាក់​បេះដូង​​លោត​មិន​ប្រក្រតី​ ដែល​អាច​ឲ្យ​គេ​បង្ខំ​ចិត្ត​ចូល​និវត្តន៍​ពី​វិស័យ​មួយ​នេះ​។

ក្នុង​រដូវកាល​នេះ​ Aguero មិន​សូវ​បាន​ចូល​ប្រកួត​ប៉ុន្មាន​ទេ​ឲ្យ​ Barca ដោយ​មក​ទល់នឹង​ពេល​នេះ​ចូល​លេង​បាន​ ៥ប្រកួត​ និង​រក​បាន​ ១គ្រាប់​ប៉ុណ្ណោះ​។​

នៅ​ក្នុងអាជីព​ជា​កីឡាករ​បាល់ទាត់​របស់​គេ​ កីឡាករ​នេះ​ចូល​លេង​បាន​ ៧៨៦ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៤២៧គ្រាប៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី